ព័ត៌មាន
ស៊េរីពិព័រណ៍អន្តរជាតិនឹងក្លាយជាវេទិកាពាណិជ្ជកម្មដ៏ពិសេសអភិវឌ្ឍអាជីវកម្ម និងបណ្តាញអន្តរជាតិនៅកម្ពុជា
ភ្នំពេញ៖កម្ពុជា និងវៀតណាម បានរួមគ្នាបើកសេរីពិព័រណ៍អន្តរជាតិស្តីពីកសិកម្ម ចិញ្ចឹមសត្វ វារីវប្បកម្ម សម្ផស្ស ឱសថវិទ្យា មន្ទីរពិសោធន៍ ឧបករណ៍វេជ្ជសាស្ត្រ អាហារ និងភេសជ្ជៈ និងឧស្សាហកម្មសត្វចិញ្ចឹម រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី១៩ ខែកញ្ញាឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដើម្បីជំរុញពាណិជ្ជកម្មប្រទេសទាំងពីរកាន់តែប្រសើរ។
កម្មវិធីពិព័រណ៌នេះ មានការចូលរួមជាអធិបតីភាពពី ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, ឯកឧត្តម រស់ សូដែន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា, លោក Nguyen Ba Vinh អ្នករៀបចំ និងជានាយកក្រុមហ៊ុន វៀស (Minh Vi Exhibition and Advertisement Services Co., Ltd. (VEAS)) រួមនឹងមន្រ្តីពាក់ព័ន្ធ និងម្ចាស់ក្រុមហ៊ុន អាជីវករជាច្រើនរូបផ្សេងទៀត។
លោក វីននី ប្រធានគណៈកម្មការរៀបចំពិព័រណ៍ និងជានាយកក្រុមហ៊ុន វៀស(VEAS) បានមានប្រសាសន៍ថា ពិព័រណ៍នេះមានអ្នកតាំងពិព័រណ៍ជាង ២០០ក្រុមហ៊ុនមកពីជាង ១០ប្រទេស និងតំបន់ ដូចជា៖កម្ពុជា សាធារណរដ្ឋឆេក ចិន បារាំង អាល្លឺម៉ង់ ឥណ្ឌា កូរ៉េខាងត្បូង ម៉ាឡេស៊ី តៃវ៉ាន់ ហូឡង់ និងវៀតណាម ដែលនាំមកតាំងបង្ហាញនូវសម្ភារៈផលិតផល បច្ចេកវិទ្យា និងសេវាកម្មដ៏ឆ្នើមរបស់ពួកគេ។ លោកបានបន្តថា ពិព័រណ៍នេះ រំពឹងទទួលបានភ្ញៀវពាណិជ្ជកម្មជាង ៣,០០០នាក់ ពីទូទាំងប្រទេសកម្ពុជា និងប្រទេសក្នុងតំបន់។ លោកបានបន្ថែមថា ការរួមបញ្ចូលគ្នារវាង ពិព័រណ៍អន្តរជាតិកម្រិតវិជ្ជាជីវៈ និងកម្មវិធីជ្រាលជ្រៅបន្ថែមទាំងនេះ បានបង្ហាញពីកំណត់ត្រាដ៏រឹងមាំថា ព្រឹត្តិការណ៍នេះ គឺជាកម្មវិធីដែលមិនអាចខកខានសម្រាប់អ្នកណាដែលកំពុងស្វែងរកឱកាសពង្រីកអាជីវកម្មនៅកម្ពុជា ហើយស៊េរីពិព័រណ៍នេះក៏នឹងក្លាយជាស្ពានពាណិជ្ជកម្មដ៏ល្អឥតខ្ចោះ ជាវេទិកាដែលអនុវត្តសកម្មភាពពាណិជ្ជកម្មជាក់ស្តែងរវាងអាជីវកម្មក្នុងស្រុក និងអន្តរជាតិ ព្រមទាំងរួមចំណែកសកម្មក្នុងការលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា។
ឯកឧត្តម លោក វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចាត់ទុកពិព័រណ៌នេះថា ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ជាពិសេសការជំរុញការសហការផែ្នកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជាវៀតណាម និងបណ្តាប្រទេសដែលបានចូលរួមទាំងអស់នេះ ដែលជាផ្នែកមួយនៃការជួយបង្កើនគុណតម្លៃនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេរភាគី ក្នុងស្មារតីលើកកម្ពស់មិត្តភាពដ៏រឹងមាំ និងស៊ីជំរៅជាងមុន។ ស្ថានភាពពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា និងវៀតណាម នាពេលបច្ចុប្បន្ននេះមានភាពល្អប្រសើរ និងប្រទាក់ក្រឡាស៊ីជម្រៅ។
ឯកឧត្តម រស់ សូដែន រដ្ឋលេខាធិការក្រសួងកសិកម្ម បានលើកឡើងថា ពិព័រណ៌នេះ គឺជាពេលវេលាមួយដ៏សំខាន់ក្នុងការបង្កើនទំនាក់ទំនង រវាងអ្នកផ្គត់ផ្គង់និងអ្នកប្រើប្រាស់។ ពិព័រណ៌ពាណិជ្ជកម្មនេះ នឹងផ្តល់លទ្ធភាពឱ្យកម្ពុជាធ្វើពាណិជ្ជកម្ម និងជំរុញកំណើនវិស័យកសិកម្ម បសុសត្វ និងវារីវប្បកម្ម និងជួយកសិករក្នុងការអភិវឌ្ឍលើវិស័យកសិកម្មផងដែរ។ ឯកឧត្តម បន្តថា នៅគ្រប់ដំណាក់កាលទាំងអស់ រាជរដ្ឋាភិបាលនៅតែបន្តចាត់ទុកវិស័យកសិកម្មជាវិស័យអាទិភាពដែលជាសសរទ្រូងមួយដ៏រឹងមាំក្នុងការធានាបាននូវស្ថេរភាពសន្តិសុខស្បៀង ការអភិវឌ្ឍសេដ្ឋកិច្ចជនបទ លើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចផងដែរ។
យោងតាមរបាយការណ៍របស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា គិតត្រឹមរយៈពេល៧ខែ ឆ្នាំ២០២៥នេះ ទំហំពាណិជ្ជកម្មសរុបទ្វេភាគីមានចំនួនជិត ៥ពាន់លានដុល្លារ មានកំណើនប្រមាណជា ៧,៤៩% ធៀបនឹងទំហំពាណិជ្ជកម្មក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ក្នុងនោះ កម្ពុជានាំចេញទៅវៀតណាម មានទំហំទឹកប្រាក់ប្រមាណ ២ ៤៣១លានដុល្លារ កើនឡើង ១០,៤៣% និងកម្ពុជានាំចូលពីវៀតណាមមានចំនួន ២ ៥១៦លានដុល្លារ កើនឡើងប្រមាណ ៤,៧៩%៕
អត្ថបទ៖ ឈិត បូរ៉ាវី














-
PR NEWS5 days agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នក កំពង់ស្ពី ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន2 days agoក្រសួងពាណិជ្ជម្ម អំពាវនាវដល់អ្នកចែកចាយនិងម្ចាស់ស្ថានីយប្រេងឥន្ធនៈ ត្រូវគ្រប់គ្រងហានិភ័យនៃការទិញ-លក់ និងសុវត្ថិភាពអ្នកប្រើប្រាស់
-
ព័ត៌មាន5 days agoជនភៀសសឹកបង្ហាញក្តីឈឺចាប់ពីការឈ្លានរបស់ថៃស្របពេលអគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនីចុះសួរសុខទុក្ខ
-
ព័ត៌មាន7 days agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អំណោយមនុស្សធម៌ជាបន្ទាន់ដើម្បីជួយសម្រាលការលំបាកជូនប្រជាជនភៀសសឹកចំនួន ២.៨៨០គ្រួសារ នៅខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយទឹកភ្លៀងនៅជំរំសុវត្ថិភាព
-
ព័ត៌មាន1 week agoអង្គភាព CMAC ទទួលបានគ្រឿងចក្រកម្ទេចមីនថ្មីទំនើបពីរដ្ឋាភិបាលជប៉ុន
-
ព័ត៌មាន4 days agoអនុព័ន្ធយោធាបរទេស ១២ប្រទេស ចុះពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ដែលរងការវាយប្រហារ រាយបន្លាលួស និងដាក់ទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់ពីសំណាក់យោធាថៃ
-
ព័ត៌មាន1 week agoអ្នកនយោបាយលើកឡើងពីជោគជ័យដ៏ធំធេងរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុប
-
ព័ត៌មាន1 week agoអគ្គលេខាធិការសមាគមអតីតយុទ្ធជន អញ្ជើញពិនិត្យការសាងសង់ផ្ទះជូនអតីតយុទ្ធជន ក្នុងខេត្តបន្ទាយមានជ័យ