ព័ត៌មាន
ក្រសួងពាណិជ្ជកម្ម បានបន្តរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “ការប្រមូលធាតុចូល ដើម្បីរៀបចំសេចក្តីព្រាងគោលនយោបាយម្រេចកម្ពុជា”
នាព្រឹកថ្ងៃអង្គារ ទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម សំរិទ្ធ សាកុរា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារបច្ចេកទេសដើម្បីសិក្សា ស្រាវជ្រាវ និងរៀបចំ សេចក្តីព្រាងគោលនយោបាយម្រេចកម្ពុជា និងតំណាង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអភិបាល នៃគណៈអភិបាលខេត្ដក្រចេះ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់ ស្តីពី “ការប្រមូលធាតុចូល ដើម្បីរៀបចំសេចក្តីព្រាងគោលនយោបាយម្រេចកម្ពុជា” ដោយមានកិច្ចសហការជាមួយរដ្ឋបាលខេត្តក្រចេះ មន្ទីរពាណិជ្ជកម្មខេត្ត និងគម្រោង EU-German GATE និង EU-German CAPSAFE។
សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពីតំណាង ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម មន្ទីរក្រោមឱវាទរបស់ខេត្ត សមាគមសហព័ន្ធម្រេចនិងគ្រឿងទេសកម្ពុជា អ្នកដាំដុះ ពាណិជ្ជករ និងក្រុមហ៊ុនកែច្នៃម្រេច ក្នុងខេត្តទាំង៦ រួមមាន ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី កំពង់ចាម និងត្បូងឃ្មុំ ជាច្រើនរូប។
សិក្ខាសាលានេះ មានគោលបំណងចម្បងចំនួន ២ គឺទី១. ប្រមូលធាតុចូលនិងបញ្ហាប្រឈមបន្ថែមពីភាគីពាក់ព័ន្ធលើវិស័យម្រេច និងទី២. បន្តផ្សព្វផ្សាយដល់ថ្នាក់ក្រោមជាតិពីដំណើរការចាប់ផ្តើមរៀបចំសេចក្តីព្រាងគោលនយោបាយនេះ។
គួរបញ្ជាក់ថា គោលនយោបាយម្រេចកម្ពុជានេះ នឹងក្លាយទៅជាផែនទីបង្ហាញផ្លូវដ៏សំខាន់ក្នុងការកំណត់ទិសដៅឱ្យបានច្បាស់លាស់សម្រាប់កម្ពុជា ដើម្បីអភិវឌ្ឍ និងទាញយកអត្ថប្រយោជន៍ពីផលិតកម្មម្រេច តាមរយៈការបង្កើតតម្លៃបន្ថែមនៅក្នុងខ្សែច្រវាក់តម្លៃ និងជួយបង្កើនប្រាក់ចំណូលកសិករនៅតាមទីជនបទ ជាពិសេស សំដៅជំរុញការនាំចេញម្រេចកម្ពុជាទៅកាន់ទីផ្សារក្នុងតំបន់ និងអន្តរជាតិ៕








-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន2 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ