ព័ត៌មាន
ប្រតិភូសភាកម្ពុជាចូលរួមកិច្ចប្រជុំសមាជិកសភាស្រ្តី (WAIPA) ក្នុងមហាសន្និបាតអាយប៉ាលើកទី៤៦ដោយអំពាវនាវកុំឱ្យមានជម្លោះ ព្រោះស្ត្រី និងកុមារងាយរងគ្រោះជាងគេ
លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតិយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា បានអញ្ជើញដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំសមាជិកសភាស្រ្តីអាយប៉ា (WAIPA) នៃមហាសន្និបាតអាយប៉ាលើកទី៤៦ នៅក្នុងប្រទេសម៉ាឡេស៊ី នៅរសៀលថ្ងៃទី១៨ ខែកញ្ញាឆ្នាំ២០២៥។
កិច្ចប្រជុំនេះមានការចូលរួមដោយគណៈប្រតិភូមកពីបណ្តាសភាសមាជិកអាយប៉ា ដើម្បីពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេចចំនួនប្រាំ និងបានអនុម័តលើសេចក្ដីសម្រេចចំនួនបី រួមមាន៖
១. សេចក្តីសម្រេចទីមួយស្ដីពី «ការគាំទ្រកិច្ចខិតខំប្រឹងប្រែងរួមគ្នាលើការចូលរួម និងភាពជាអ្នកដឹកនាំរបស់ស្ត្រីក្នុងវិស័យនយោបាយនៅក្នុងតំបន់អាស៊ាន» (ស្នើដោយ ម៉ាឡេស៊ី និងសហគាំទ្រដោយ កម្ពុជា)។
២. សេចក្តីសម្រេចទីបួនស្តីពី «ការផ្ដល់ភាពអង់អាចដល់ស្ត្រី និងការលើកកម្ពស់សមភាពយេនឌ័រក្នុងតំបន់អាស៊ាន តាមរយៈសេដ្ឋកិច្ចថែទាំ» (ស្នើដោយ ម៉ាឡេស៊ី និងសហគាំទ្រដោយ កម្ពុជា)។
៣. សេចក្តីសម្រេចទីប្រាំស្តីពី «ការជំរុញសមភាពយេនឌ័រ តាមរយៈការលើកកម្ពស់ចំណេះជំនាញឌីជីថលដល់ស្ត្រី» (ស្នើដោយ ឡាវ និងសហគាំទ្រដោយ កម្ពុជា)។
លោកជំទាវ ឡោក ខេង បានថ្លែងនៅក្នុងកិច្ចប្រជុំពីការប្តេជ្ញាក្នុងការប្រឹងប្រែងធានាថាស្ត្រី និងកុមារីនៅទូទាំងអាស៊ាន និងជុំវិញពិភពលោកអាច សម្រេចបាននូវ ដឹងពីសក្តានុពលពេញលេញរបស់ពួកគេ។ លោកជំទាវបញ្ជាក់ថា រាល់ពេលមានជម្លោះ និងវិបត្តិ ស្ត្រីនិងកុមារគឺងាយរងគ្រោះជាទីបំផុត។ ក្នុងនាមជាសមាជិកសភា មានកាតព្វកិច្ចទទួលខុសត្រូវលើរដ្ឋាភិបាលក្នុងការរក្សាសន្តិភាព និងស្ថិរភាព។
ប្រតិភូសភាកម្ពុជា បានលើកឡើងបន្តថា ជម្លោះឈ្លានពានរបស់លើកម្ពុជា បានបង្កការគំរាមកំហែងជាខ្លាំងដល់សន្តិសុខមនុស្សជាតិ ជាពិសេសចំពោះស្ត្រី និងកុមារ។ ចាំបាច់ត្រូវមានវិធានការសំខាន់ៗ ដើម្បីការពារជម្លោះបែបនេះ កុំឱ្យកើតឡើងជាថ្មីម្តងទៀត។ គណៈប្រតិភូសភាកម្ពុជា បានគូសបញ្ជាក់ថាសន្តិភាព និងស្ថិរភាពជាស្នូល។ បើគ្មានវាទេ យើងមិនអាចសម្រេចបំណងគ្រប់យ៉ាងបានឡើយ។ ការបន្តរំលោភលើបទឈប់បាញ់របស់ប្រទេសថៃ បានបំផ្លាញទំនុកចិត្ត និងហានិភ័យនៃការកើតឡើងវិញនៃជម្លោះប្រដាប់អាវុធ ដែលបំផ្លាញភាពជឿជាក់ និងកិត្តិសព្ទរបស់អាស៊ាន។
លោកជំទាវ ឡោក ខេង បានគូសបញ្ជាក់ថា “ក្នុងពេលនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមិត្តអន្តរជាតិទាំងអស់ ដែលបានគាំទ្របទឈប់បាញ់រវាងកម្ពុជា និងថៃ ដើម្បីទទួលបានសន្តិភាពសម្រាប់អាស៊ានផងដែរ។ សូមអំពាវនាវដល់សមាជិកសភាទាំងអស់នៅទីនេះ លើកតម្កើងគុណតម្លៃសន្តិភាព និងប្រកាន់ខ្ជាប់នូវធម្មនុញ្ញអង្គការសហប្រជាជាតិ និងរដ្ឋាភិបាលដែលទទួលខុសត្រូវចំពោះការប្តេជ្ញាចិត្តជាសកល” ៕
-
កីឡា1 week agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន7 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន6 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន2 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន4 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន7 days agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា