ព័ត៌មាន
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ និងលោកជំទាវ បន្តផ្តល់ជំនួយស្បៀងអាហារ ទៅវរកងនគរបាល ប្រចាំទិសភូមិភាគ៤ និងភូមិភាគ៥
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯកជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកជំទាវ លីម ដារ៉ែន បានបន្តផ្តល់ជំនួយ ឧបត្ថម្ភជាស្បៀងអាហារ ទៅវរកងនគរបាល ប្រចាំទិសភូមិភាគ៤ និងភូមិភាគ៥ ។
ជំនួយឧបត្ថម្ភមានជាស្បៀងអាហារជាច្រើន ដែលជាអំណោយចូលរួម របស់ក្រុមសម្ព័ន្ធមេត្រីភាព និង សប្បុរសជន ដឹកនាំដោយឯកឧត្តមស្នងការរាជធានី បានដឹកចេញពីរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥នេះ ឆ្ពោះយកទៅជូនដល់វរនគរបាលការពារព្រំដែន ប្រចាំទិសភូមិភាគទី៥ ខេត្តព្រះវិហារ ។
ស្របពេលវេលាជាមួយគ្នានេះដែរ លោកជំទាវ លីម ដារ៉ែន ជួន ណារិន្ទ ដែលជាភរិយាឯកឧត្តម ស្នងការរាជធានីភ្នំពេញ រួមទាំងសប្បុរសជន ក៏បានផ្តល់ជំនួយឧបត្ថម្ភជាស្បៀងអាហារជាច្រើន ជូនទៅកាន់វរនគរបាលការពារព្រុំដែន និងកងពលធំអន្តរាគមន៌លេខ៣ ប្រចាំទិសភូមិភាគទី៤ ផងដែរ ។
តាមរយៈជំនួយឧបត្ថម្ភនេះដែរ លោកជំទាវលីម ដារ៉ែន ជួន ណារិន្ទ ក៏សូមសម្តែងនូវទឹកចិត្តនឹករលឹក និងផ្ញើរក្តីស្រលាញ់ជ្រាលជ្រៅបំផុតចំពោះស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងបុព្វហេតុការពារទឹកដីរបស់កងកម្លាំងទាំងអស់ នៅតាមបន្ទាត់ព្រំដែន ។ ត្បិតលោកជំទាវ និងក្រុមគ្រួសារ មិនបានចូលរួមជាមួយសកម្មភាពពិតនៅក្នុងសមរភូមិមុខក៏ពិតមែន ក៏ប៉ុន្តែក្នុងនាមជាអ្នកឈរជួរក្រោយ គឺនៅចាំផ្តល់ជាជំនួយនានាជានិច្ចទៅតាមលទ្ធភាព ពិសេសការនៅពីចម្ងាយចាំគាំទ្រ និងលើកទឹកចិត្តឥតងាករេចំពោះ វីរភាពអង់អាចហានក្លារបស់កងកម្លាំងការពារព្រំដែនទាំងអស់ មិនថាជាវីរកងនគរបាលជាតិ ឬយោធានោះឡើយ ៕ លីហេង





-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព