ព័ត៌មាន
ពលរដ្ឋជិតឆ្ងាយជាច្រើននាំទេយ្យទានទៅធ្វើបុណ្យ និងប្រគេនព្រះសង្ឃនៅវត្តព្រៃចាន់ក្នុងឱកាសភ្ជុំបិណ្ឌនេះ
វត្តសុវណ្ណសិក្ខារាមព្រៃចាន់ គឺជាវត្តមួយក្នុងចំណោមវត្តដទៃផ្សេងៗទៀតក្នុងតំបន់ជាយដែន ព្រំដែនកម្ពុជា/ថៃ ប្រមាណជា១០០០ម៉ែត្រមាន ពីទីតាំងស្ថិត ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ក្បែរតំបន់ដែលភាគីថៃបានរាយបន្លាលួសហ៊ុព័ទ្ធយកផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋ។
ទោះបីជានៅតំបន់នោះ ស្ថានភាពនៅមានកម្ដៅកើតឡើងដោយសារបញ្ហាព្រំដែនកម្ពុជា និងថៃ ប៉ុន្ដែបងប្អូនពុទ្ធបរិស័ទមកពីទីជិតឆ្ងាយនាំគ្នាមកធ្វើបុណ្សកាន់បិណ្ឌក្នុងវត្តមួយនេះមានចំនួនច្រើនកុះករសម្រាប់ថ្ងៃកាន់បិណ្ឌទី១៤ ត្រូវនឹងថ្ងៃអាទិត្យទី២១ កញ្ញាឆ្នាំ២០២៥នេះ។
ព្រះតេជគុណ ញ៉ិល ឌី ព្រះគ្រូចៅអធិការវត្តសិក្ខារាមព្រៃចាន់ បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ ដែលបានអញ្ជើញមកធ្វើបុណ្យនៅវត្តព្រៃចាន់ និងសួរសុខទុក្ខដល់ព្រះសង្ឃ និងព្រជាពលរដ្ឋកំពុងឈរការពារទឹកដីនៅភូមិព្រៃចាន់។
ក្នុងឱកាសនើព្រះចៅអធិការវត្តព្រៃចាន់ មានសង្ឃដីកាថា បើទោះបីវត្តមួយនេះមានទីតាំងនៅក្បែរតំបន់ប្រឈមជម្លោះព្រំដែនកម្ពុជា និងថៃ មានចម្ងាយមិនឆ្ងាយប្រមាណជា១០០០ម៉ែត្រពីកន្លែងទាហានថៃដាក់លួសបន្លាហ៊ុព័ន្ធយកផ្ទះប្រជាពលរដ្ឋយ៉ាងណាក្តី ក៏មិនបង្ករឲ្យមានការរំខានដល់ការធ្វើបុណ្សទានរបស់ប្រជាពលរដ្ឋនោះទេ ផ្ទុយទៅវិញបែរជាមានពុទ្ធបរិស័ទមកពីតាមតំបន់ជិតឆ្ងាយបានមកធ្វើបុណ្សប្រកេនចង្ហាន់នៅវត្តនេះបានយ៉ាងច្រើនកុះករចាប់តាំងពីថ្ងៃកាន់បិណ្ឌទី១ រហូតដល់ថ្ងៃកាន់បិណ្ឌទី១៤នេះ៕
អត្តបទ ៖ ឃិនសារិទ្ធ



-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព