ព័ត៌មាន
ភ្ញៀវទេសចរជាង ៣ម៉ឺន៦ពាន់នាក់ ទស្សនាព្រឹត្ដិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរ
អ្នកជំនាញទេសចរណ៍ នៃអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ទៅទស្សនាព្រឹត្តិការណ៍ព្រះអាទិត្យចំកំពូលប្រាសាទអង្គរវត្ត ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ខែកញ្ញា ឆ្នាំ២០២៥នេះ មានជាង៣ម៉ឺន៦ពាន់នាក់ ខណៈដែលព្រឹត្ដិការណ៍នេះ មិនឃើញពន្លឺព្រះអាទិត្យច្បាស់ដោយសារអាកាសធាតុមិនល្អ។
ភ្ញៀវទេសចរជាតិ បានលើកឡើងថា ក្នុងរយៈពេលបីថ្ងៃ នៃព្រឹត្ដិការណ៍សមរាត្រី មិនឃើញថ្ងៃរះចំកំពូលប្រាសាទអង្គរ កំពូលប្រាសាទច្បាស់ក្ដី ប៉ុន្ដែពួកគាត់ពេញចិត្ដ និងសប្បាយយរីករាយ ដោយសារជាព្រឹត្ដិការណ៍មួយអស្ចារ្យដែលនៅលើពិភពលោកមិនអាចប្រៀបផ្ទឹមបានជាមួយវប្បធម៌របស់ខ្មែរ។ ពួកគាត់បន្ដថា ការទៅទស្សនាប្រាសាទអង្គរវត្តនាថ្ងៃរះចាប់ពីម៉ោង៤ព្រឹក ប៉ុន្ដែមិនខកបំណងឡើយដែលខ្លួនចំណាយពេលដើម្បីមករង់ចាំទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្ត។ ពួកគាត់មានមោទនភាព ដែលភ្ញៀវទេសចរជាច្រើនទៅទស្សនាព្រឹត្ដិការណ៍សមរាត្រីខ្លះបានអង្គុយរង់ចាំនៅបរិវេណច្រាំងកសិន្ធុខាងមុខប្រាសាទ ខ្លះចូលមកអង្គុយត្រៀបត្រានៅបណ្តាល័យ និងខ្លះទៀតឈរង់ចាំនៅលើរានហាល ក្បែរស្រះទឹកខាងជើង និងខាងត្បូងនៃប្រាសាទ ដើម្បីទស្សនាទិដ្ឋភាព និងផ្តិតយករូបភាព ដ៏អស្ចារ្យថ្ងៃរះនៅប្រាសាទអង្គរវត្ត។
លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌អង្គរ នៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ព្រឹត្ដិការណ៍ថ្ងៃរៈចំកណ្ដាលកំពូលប្រាសាទអង្គរ ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២៥នេះ មានភ្ញៀវទេសចរជាតិនិងអន្ដរជាតិ ជាង៣ម៉ឺន៦ពាន់នាក់។ ក្នុងចំណោមភ្ញៀវទេសចរជាង៣ម៉ឺន៦ពាន់នាក់នោះ មានភ្ញៀវទេសចរអន្ដរជាតិ ២៥៧៦នាក់ និងភ្ញៀវទេសចរជាតិ ៣៣,៧៤៦នាក់។ លោកបន្ដថា អ្នកទេសចរបានទៅទស្សនានៅពីម៉ោង៥:០០នាទី-៧:០០នាទី។
សូមរំលឹកថា កាលពីឆ្នាំ២០២៤ ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ ខែកញ្ញា ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ទៅទស្សនាព្រឹត្តិការណ៍ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត ឬហៅថា សមរាត្រីមានជាង៣ម៉ឺន៧ពាន់នាក់ ក្នុងនោះមានភ្ញៀវទេសចរអន្ដរជាតិ ១៨៣៤នាក់ ៕











-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព