ព័ត៌មាន
សមាគមស្ថាបត្យករខ្មែរ ចូលរួមកម្មវិធីសមាជក្រុមប្រឹក្សាស្ថាបត្យករទ្វីបអាស៊ី លើកទី២១ និងពិធីខួបលើកទី៦០ឆ្នាំ នៃសមាគមស្ថាបត្យករសាធារណរដ្ឋកូរ៉េ
សមាគមស្ថាបត្យករខ្មែរ(AAK-Architect Association Khmer) បានអញ្ជើញចូលរួមកម្មវិធីសមាជក្រុមប្រឹក្សាស្ថាបត្យករទ្វីបអាស៊ីលើក២១ និងពិធីខួបលើកទី ៦០ឆ្នាំនៃសមាគមស្ថាបត្យករសាធារណរដ្ឋកូរ៉េ ក្រោមប្រធានបទ«A BETTER TOMORROW» ខណៈដែលនិស្សិតកម្ពុជា ៤រូបបានចូលរួមក្នុងកម្មវិធី JAMBOREE WORKSHOP ដែលមានការអញ្ជើញចូលពីបណ្តាញនិស្សិតជាសមាជិកចំនួន ២៤ប្រទេសផ្សេងទៀត។
កម្មវិធីដែលធ្វើឡើងនៅសាធារណរដ្ឋកូរ៉េ មានរយៈពេល ៥ថ្ងៃកាលពីសប្ដាហ៍មុន ដោយលោកស្ថាបត្យករអាស៊ាន ស៊ឹន សុជាតិ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមស្ថាបត្យករខ្មែរ បានដឹកនាំក្រុមការងាររួមមាន លោកស្ថាបត្យករអាស៊ាន ហ៊ុន ចាន់សាន លោកស្រីស្ថាបត្យករអាស៊ាន សូ សុគន្ធារី លោកស្រីស្ថាបត្យករអាស៊ាន ណុំ សុធារី លោកស្ថាបត្យករអាស៊ាន ចៅ ដារិទ្ធ លោកស្ថាបត្យករ ជួង ច័ន្ទហ្វីបូរ៉ា និងលោកស្រីស្ថាបត្យករ ហ៊ាង វិជ្ជរ៉ា។
ជាមួយគ្នានោះ និស្សិតស្ថាបត្យករកម្ពុជាចំនួន ៤រូប ដែលសិក្សាផ្នែកស្ថាបត្យកម្មរួមមាន កញ្ញា សុខ មន្នីរចនា លោក ស៊ន់ សុខអាន លោក ហែម ពុទ្ធា និងលោក ផុន វឌ្ឍនា បានចូលរួមកម្មវិធី JAMBOREE WORKSHOP ដែលជាកម្មវិធីរៀបចំឡើងរយៈពេលពីរឆ្នាំម្តង។ ក្នុងនោះនិស្សិតកម្ពុជាមួយរូបក្នុងចំណោម ៤រូប បានទទួលជ័យលាភីមេដាយសំរិទ្ធពីកម្មវិធីផងដែរ។
កម្ពុជាបានក្លាយជាសមាជិកពេញសិទ្ធិទី២៣ នៃក្រុមប្រឹក្សាស្ថាបត្យករទ្វីបអាស៊ី(ARCASIA) ជាមួយគ្នានឹងប្រទេសម៉ាល់ឌីវ ជាសមាជិកទី២៤ កាលពីទី១៥ ខែមករា ឆ្នាំ២០២៥នេះ។
ក្រុមប្រឹក្សាស្ថាបត្យករតំបន់អាស៊ី ARCASIA មានគណៈកម្មការចំនួន៥ គឺ ១. គណៈកម្មការផ្នែកប្រកបវិជ្ជាជីវៈអាជីពស្ថាបត្យកម្ម ២. គណៈកម្មការផ្នែកការអប់រំស្ថាបត្យកម្ម ៣. គណៈកម្មការផ្នែកឆ្លើយតបនឹងបញ្ហាសង្គម ៤. គណៈកម្មការផ្នែកស្ថាបត្យកម្មបៃតង និងចិរភាព និង៥. គណៈកម្មការស្ថាបត្យករវ័យក្មេង៕









-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន