ព័ត៌មាន
រយៈពេលបីថ្ងៃក្នុងឱកាសឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌ ខេត្តព្រះសីហនុទទួលភ្ញៀវទេសចរទៅកម្សាន្តជាង ២១ម៉ឺននាក់
ក្នុងរយៈពេលបីថ្ងៃក្នុងឱកាសឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌ ពោលគឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ ខេត្តព្រះសីហនុទទួលភ្ញៀវទេសចរទៅកម្សាន្ត សរុបប្រមាណ ២១៦,៩៥៦ នាក់ កើនឡើង២៥.៧៦% ក្នុងនោះភ្ញៀវជាតិ ២១១.២៨៨នាក់ កើនឡើង ២៧,៥៩% និងភ្ញៀវបរទេសសរុប ៥,៦៦៨នាក់ កើនឡើង ១៥.២៥%។

លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ បានប្រាប់ឱ្យដឹងថា ភ្ញៀវទេសចរដែលបានទៅកម្សាន្ត និងស្នាក់នៅលម្ហែក្នុងអំឡុងឱកាសបុណ្យភ្ជុំបិណ្ឌ ក្នុងរយៈពេល៣ថ្ងៃនេះ គឺភ្ញៀវបានទៅកម្សាន្តនៅតាមបណ្តាឆ្នេរ និងរមណីយដ្ឋាននានា សរុប ២១៤,០៧១នាក់ កើនឡើង ២៧,៣០% ក្នុងនោះ ភ្ញៀវជាតិ ២០៩.៨៧០នាក់ កើនឡើង ២៧,២៦% និង ភ្ញៀវបរទេស ៤,២០១នាក់ កើនឡើង ២៩.៥០%។
ចំណែកភ្ញៀវទេសចរទៅកម្សាន្តតាមបណ្តាកោះនានាសរុប ២,៣០៩នាក់ កើនឡើង១៨.៤៧% ក្នុងនោះ ភ្ញៀវជាតិ ១,៤១២នាក់ កើនឡើង១០៨,៥៦% និង ភ្ញៀវបរទេស ៨៩៧នាក់ ថយចុះ ២៣.៤៨%
ដោយឡែក ភ្ញៀវចូលតាមព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ មានចំនួន ១០ជើង ស្មើនឹង ៥៧៦នាក់ កើនឡើង ៤០.៤៨% ក្នុងនោះ ភ្ញៀវជាតិចំនួន ០៦នាក់ ថយចុះ ២៥% និងភ្ញៀវអន្តរជាតិ ៥៧០នាក់ កើនឡើង៤១.៧៩%។
បើតាមលោក តាំង សុចិត្តគ្រឹស្នា ខេត្តព្រះសីហនុ មានកោះតូច-ធំចំនួន ៣២ មានថ្មដុះ ថ្មប៉ប្រះទឹក ឆ្នេរសមុទ្រប្រវែងជាង ១៧៥គីទ្បូម៉ែត្រ សម្បូរទៅដោយធនធានធម្មជាតិ មានសមុទ្រ មានព្រែក មានព្រៃកោងកាង វាលទំនាប ខ្ពង់រាប ភ្នំ ទឹកជ្រោះ ឧទ្យានជាតិលើកគោក ឧទ្យានជាតិបាតសមុទ្រ ដែលសំបូរទៅដោយ សត្វសមុទ្រ ស្មៅសមុទ្រ មច្ឆាមុទ្រ និងផ្កាថ្ម រួមទាំងជីវចម្រុះគ្រប់ប្រភេទ ដែលជាសក្តានុពលសម្បូរបែប និងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម (ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម) ដែលជាគោលដៅទេសចរណ៍ប្រកបដោយប្រជាប្រិយភាព ហើយត្រូវបានប្រសិទ្ធនាមថាជា «តារារះនាទិសនិរតី» ដូច្នេះហើយទើបទេសចរជាតិ អន្តរជាតិចាប់អារម្មណ៍ទៅទស្សនា កម្សន្តច្រើន៕ អត្ថបទ ពៅ យី






-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន2 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ