ព័ត៌មាន
អាជ្ញាធរថៃ ជម្លៀសអ្នកជំងឺបន្ទាន់ចេញពីមន្ទីរពេទ្យ Vajira ព្រោះការបាក់ស្រុតផ្លូវស្ទើរតែទាំងអស់នៅមុខមន្ទីរពេទ្យនិងដួលរំបង្គោលភ្លើង
ទំព័រ Facebook របស់នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ របស់រដ្ឋបាលក្រុងបាងកក បានបង្ហោះឃ្លីបវីដេអូនៃការបាក់ស្រុតផ្លូវស្ទើរតែទាំងអស់នៅមុខមន្ទីរពេទ្យ Vajira នៅថ្ងៃទី២៤ កញ្ញា នេះ វេលាម៉ោង ៧និង៨នាទីព្រឹក ។

មានការជូនដំណឹងតាមរយៈកម្មវិធី LINE និងមជ្ឈមណ្ឌល Vajira អំពីការបាក់ស្រុតផ្លូវនៅមុខមន្ទីរពេទ្យ Vajira លើផ្លូវ Samsen ក្នុងរដ្ឋបាលស្រុក Vajiraphayaban សង្កាត់ Dusit ។
មន្ត្រីការិយាល័យពន្លត់អគ្គិភ័យនិងសង្គ្រោះស្រុក Samsen បានចុះដល់កន្លែងកើតហេតុជាទីដែលពួកគេបានប្រទះឃើញការបាក់ផ្លូវដ៏ធំមួយមានរណ្តៅទំហំ៣០គុណ៣០ម៉ែត្រ និងជម្រៅ៥០ម៉ែត្រ ។ រណ្ដៅនៅតែបន្តបាក់កាន់តែធំនៅមុខមន្ទីរពេទ្យ និងប៉ុស្តិ៍នគរបាល។ ដំបូងឡើយមិនមានអ្នករងរបួសនោះទេ។ មន្ត្រីកំពុងដំណើរការជម្លៀសអ្នកជំងឺ និងអ្នករស់នៅក្បែរនោះចេញពីតំបន់ដែលរងការប៉ះពាល់។


-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន