ព័ត៌មាន
រយៈពេលបីថ្ងៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរជាង ២០ម៉ឺននាក់
ភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលមកទស្សនាកម្សាន្តតាមរមណីយដ្ឋាន គោលដៅទេសចរណ៍ និងវត្តអារាម នៅក្នុងខេត្តបាត់ដំបង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់២៣ ខែកញ្ញា ឆ្នាំ២០២៥ មានចំនួនជាង២០ម៉ឺននាក់។
លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានគូសបញ្ជាក់ថា ក្នុងរយៈពេលបីថ្ងៃនេះខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរសរុបចំនួន ២១៨,៧០៦ នាក់ កើនឡើង ១.១៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៤ មានចំនួន ២១៦,១៤១ នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ ២១៨,១៤១ នាក់ កើនឡើង ១.២០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៤ មានចំនួន ៨៥,៧៥៨ នាក់ និងភ្ញៀវទេសចរអន្តរជាតិ ៥៦៥ នាក់ ថយចុះ-៨.៨៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៤ មានចំនួន ៦២០ នាក់។
លោក ហម អរុណ បានឱ្យដឹងបន្ថែមថា ក្រុមការងារមន្ទីរទេសចរណ៍បានបែងចែកកម្លាំងចុះពិនិត្យចរន្តទេសចរ ស្ថានភាពទេសចរ និងពង្រឹងគុណភាពសេវាកម្មទេសចរណ៍តាមគោលដៅទេសចរណ៍សំខាន់ៗក្នុងខេត្តបាត់ដំបង និងបានដោះស្រាយបញ្ហាប្រឈមនានាដែលបានកើតឡើង ទទួលបានលទ្ធផលល្អប្រសើរ និងការគាំទ្រដោយមានកិច្ចសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន នគរបាលទេសចរណ៍ និងកងកម្លាំងប្រចាំការ ជួយសម្រួលចរាចរណ៍ រៀបចំសណ្តាប់ធ្នាប់ និងសុខសុវត្ថិភាពជូនភ្ញៀវទេសចរ និងទទួលបានលទ្ធផលល្អតាមការគ្រោងទុក។ នៅតាមបណ្តាវត្តអារាមនានាក្នុងខេត្ត ព្រមទាំងបណ្តររមណីយដ្ឋានសំខាន់ៗក្នុងខេត្ត បានរៀបចំលក្ខណៈរួចជាស្រេចក្នុងការទទួលភ្ញៀវទេសចរ។
លោក ហម អរុណ សង្កត់ធ្ងន់ថា សេវាស្នាក់នៅក្នុងខេត្តពេញស្ទើរតែគ្រប់កន្លែង ហើយមិនមានភាពមិនប្រក្រតីណាមួយកើតឡើងតាមតំបន់ទេសចរណ៍ក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌឡើយទោះបីជាមានភ្លៀងធ្លាក់នៅតាមគោលដៅទេសចរណ៍និងគោលដៅទេសចរណ៍មួយចំនួនជាប់ប្រភពទឹក មានការជន់លិចក៏ដោយក៏សន្ទុះភ្ញៀវកើនឡើងខ្ពស់នាំឱ្យខ្វះទីតាំងចំណតសម្រាប់យានយន្ត និងមានការកកស្ទះមួយចំនួន៕









-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន