ព័ត៌មាន
អ្នកជំនាញ៖ ខេត្តព្រះសីហនុនឹងស្រូបទាញសំណង់ថ្មីៗបន្ថែម ខណៈបច្ចុប្បន្នអគារជាច្រើនបានដាក់ឱ្យដំណើរការ
អ្នកជំនាញអចលនទ្រព្យ មើលឃើញអចលនវត្ថុខេត្តព្រះសីហនុ និងស្រូបទាញសំណង់ថ្មីៗបន្ថែម ខណៈបច្ចុប្បន្នអគារជាច្រើន បានដាក់ឱ្យដំណើរការជាបន្តបន្ទាប់ ជាពិសេសអគារជាប់គាំងពីមុនៗបាននិងកំពុងអភិវឌ្ឍន៍យ៉ាងផុលផុស ស្របពេលខេត្ត មួយនេះមានហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាង។
ឧកញ៉ា សន សៀប ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារ អ្នកយកព័ត៌មាន ស្តីពីបច្ចុប្បន្នភាពនៃវិស័យអចលនវត្ថុនៅខេត្តព្រះសីហនុនេះថា ខេត្តព្រះសីហនុគឺជាខេត្តមួយដែលមានការអភិវឌ្ឍ យ៉ាងលឿន ក្រោមគម្រោងរបស់រាជរដ្ឋាភិបាល ជំរុញអភិវឌ្ឍទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ខណៈបច្ចុប្បន្នបាននិងកំពុង ជំរុញអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបន្ថែម ធ្វើឱ្យតំបន់មួយនេះក្លាយជាទីក្រុងកាន់តែមានភាពស្រស់ស្អាត ប្រកបដោយភាពរីកចម្រើន។
ឧកញ៉ា បន្តថា ជាក់ស្តែងការអភិវឌ្ឍអចលនទ្រព្យឃើញថា កំពុងមានភាពយ៉ាងផុលផុស ជាក់ស្តែងគិតមកដល់ពេលនេះ អគារជាប់គាំងជាច្រើន រាជរដ្ឋាភិបាលបានដោះស្រាយនៅសល់បន្តិចបន្ទួចតែប៉ុណ្ណោះ ដែលនេះបានបង្ហាញឱ្យឃើញនូវការអភិវឌ្ឍ យ៉ាងលឿន ជាពិសេសក្រៅពីអគារជាប់គាំង ក៏មានការដាក់ឱ្យដំណើរការនូវអគារថ្មីៗជាបន្តបន្ទប់ ដែលនេះគឺជាព័ត៌មានវិជ្ជមានមួយ ហើយបាននិងកំពុងបន្តស្រូបយកសក្តានុពលវិនិយោគលើវិស័យអចលនទ្រព្យថ្មីៗបន្ថែមទៀត ទោះបីបច្ចុប្បន្នការអភិវឌ្ឍវិស័យ អចលនវត្ថុនៅមានកម្រិត តែនៅក្នុងរយៈពេលមធ្យមខាងមុខ វិនិយោគិននឹងងាកទៅវិនិយោគលើខេត្តមួយនេះជាបន្តបន្ទាប់ទៀត។
សូមបញ្ជាក់ថា នាពេលកន្លងមកនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្ត ព្រះសីហនុ បានបង្ហាញក្នុងកិច្ចប្រជុំក្រុមការងារ ពិនិត្យលើការស្នើការលើកទឹកចិត្ត ការអនុគ្រោះការសម្រួលនីតិវិធី និងការសម្រប សម្រួលដោះស្រាយវិវាទរបស់គម្រោងវិនិយោគ និងធុរកិច្ចក្នុងខេត្តព្រះសីហនុ ក្នុងនោះចាប់ពីឆ្នាំ២០២៤ រហូតដល់ខែសីហា ឆ្នាំ២០២៥, ក្រុមការងារបានសម្រេចជាគោលការណ៍ ផ្តល់ការលើកទឹកចិត្តដល់គម្រោងចំនួន ៣៧៥ គម្រោង ដែលមានទុនវិនិយោគ ប៉ាន់ស្មានសរុប ៧.៨៩១ លានដុល្លារអាមេរិក និងប៉ាន់ស្មានអាចបង្កើតការងារជាង ៥ម៉ឺនកន្លែង ក្នុងនោះគម្រោងវិនិយោគពាក់ព័ន្ធ អគារជាប់គាំងចំនួន ១៧៦ គម្រោង, គម្រោងវិនិយោគថ្មី ១៦១ គម្រោង, គម្រោងពង្រីក ២៥ គម្រោង និងគម្រោងវិនិយោគមាន ស្រាប់ ១៣ គម្រោង៕ អត្ថបទ៖ សុន រ៉ាឌី





-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន2 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ