PR NEWS
ទិញភេសជ្ជៈប៉ូវកម្លាំងគ្រុឌតាមផ្លូវ ៣កំប៉ុង ឈ្នះរង្វាន់រថយន្ដភីកអាប់ Isuzu D-Max V-Cross ដ៏ថ្មីស្រឡាងមួយគ្រឿង
ភេសជ្ជៈប៉ូវកម្លាំងគ្រុឌសូមចូលរួមអបអរសាទរដល់បងប្រុស អ៊ុយ ម៉េងហួរ មានទីលំនៅភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដែលមានសំណាងក្លាយជាអ្នកឈ្នះមហារង្វាន់រថយន្ដភីកអាប់ដំបូងគេបង្អស់ពីភេសជ្ជៈប៉ូវកម្លាំងគ្រុឌ។
ភេសជ្ជៈប៉ូវកម្លាំងគ្រុឌសូមចូលរួមអបអរសាទរដល់បងប្រុស អ៊ុយ ម៉េងហួរ មានទីលំនៅភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដែលមានសំណាងក្លាយជាអ្នកឈ្នះមហារង្វាន់រថយន្ដភីកអាប់ដំបូងគេបង្អស់ពីភេសជ្ជៈប៉ូវកម្លាំងគ្រុឌ។ បងប្រុស អ៊ុយ ម៉េងហួរ បានរៀបរាប់ទាំងអារម្មណ៍រំភើបថា «បន្ទាប់ពីចេញពីផ្សារ ខ្ញុំមានអារម្មណ៍ថាអស់កម្លាំង រួចក៏សម្រេចចិត្តឈប់ទិញភេសជ្ជៈប៉ូវកម្លាំងគ្រុឌតាមរទេះលក់ភេសជ្ជៈតាមផ្លូវ ៣កំប៉ុង។ គាស់កំប៉ុងទី២ ខ្ញុំក៏ឃើញរង្វាន់ធំរថយន្ដភីកអាប់នៅក្រវិលកំប៉ុង ប៉ុន្តែខ្ញុំនៅស្ទាក់ស្ទើរមិនដឹងថាខ្លួនឯងពិតជាត្រូវរង្វាន់ធំមែននោះទេ។
ខ្ញុំក៏សម្រេចចិត្តទៅផ្ទះដើម្បីពិគ្រោះជាមួយបងប្រុស ទើបដឹងថាខ្ញុំពិតជាបានឈ្នះមហារង្វាន់រថយន្ដពីភេសជ្ជៈប៉ូវកម្លាំងគ្រុឌពិតប្រាកដមែន»។ បងប្រុសក៏បានមានប្រសាសន៍ទៀតថា «ខ្ញុំជាអ្នករស់នៅជិតរោងចក្រ វឌ្ឍនៈ ប្រ៊ូវើរី ហើយខ្ញុំសង្កេតឃើញថា ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី គឺជាក្រុមហ៊ុនដ៏ធំរបស់ជនជាតិខ្មែរយើងដែលកំពុងតែលេចធ្លោនៅក្នុងឧស្សាហកម្មផលិតភេសជ្ជៈប្រទេសកម្ពុជា និងទទួលបានលិខិតសរសើរពីសម្ដេចនាយកតេជោ ហ៊ុន សែន ដោយបានដាក់ដំណើរការឧបករណ៍វាស់ចំណុះផលិតផលដែលបានផលិត ដើម្បីតម្លាភាពនៃការបង់ពន្ធជូនរដ្ឋ ដូច្នេះធ្វើឲ្យខ្ញុំកាន់តែមានមោទនភាពក្នុងការគាំទ្រផលិតផលរបស់ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី»។
លោកស្រី គង់ កុសល នាយកផ្នែកពាណិជ្ជកម្មក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មានប្រសាសន៍ឲ្យដឹងថា «យើងខ្ញុំពិតជាមាកភាពរីករាយ និងសូមចូលរួមអបអរសាទរដល់អ្នកឈ្នះមហារង្វាន់រថយន្ដភីកអាប់ដ៏ថ្មីស្រឡាង ដំបូងគេរបស់ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ។ ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ គឺជាផលិតផលក្នុងស្រុកដែលទទួលស្គាល់ដោយស្ថាប័ន អន្តរជាតិ និងទទួលបានមេដាយមាសបញ្ជាក់ពីគុណភាពពីកម្មវិធី MONDE SELECTION AWARDS ប្រចាំឆ្នាំ២០២៣ នៅទីក្រុង ព្រុចសែល ប្រទេសប៊ែលហ្ស៊ិក។ មិនត្រឹមតែប៉ុណ្ណោះ ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ ក៏បានផ្ដល់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ដល់អតិថិជននៅទូទាំងប្រទេសកម្ពុជា»។

ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ បានរកឃើញអតិថិជនជាច្រើននាក់ទទួលបានរង្វាន់ជាហូហែរជារៀងរាល់ថ្ងៃ ហើយនាពេលថ្មីៗនេះក៏បានរកឃើញអតិថិជនដែលមានសំណាងឈ្នះមហារង្វាន់រថយន្ដភីកអាប់ដំបូងគេ។
ភេសជ្ជៈប៉ូវកម្លាំងគ្រុឌនឹងបន្តផ្ដល់រង្វាន់អស្ចារ្យដ៏ច្រើនសន្ធឹកសន្ធាប់ ដូចជារថយន្ដភីកអាប់ ម៉ូតូហុងដាឌ្រីមស៊េរីថ្មី រង្វាន់ប្រាក់សុទ្ធរាប់រយលានរៀល និងរង្វាន់ជាច្រើនទៀតដល់អតិថិជននៅទូទាំងប្រទេសកម្ពុជា។ ចាំអីទៀត! ទិញផលិតផលក្នុងស្រុកទទួលស្គាល់លើឆាកអន្តរជាតិ គាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងមានឱកាសឈ្នះរង្វាន់កាន់តែច្រើន។ អ្នកឈ្នះមហារង្វាន់បន្ទាប់ អាចជារូបអ្នក!
ទទួលយកថាមពលជាមួយគ្រុឌ!
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧