ព័ត៌មាន
បុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ ខេត្តពោធិ៍សាត់ ទទួលបានភ្ញៀវទេសចរ ជាង៦ម៉ឺននាក់
ក្នុងអំឡុងពេលនៃពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ២០២៥ ខេត្តពោធិ៍សាត់ ទទួលបានភ្ញៀវទេសចរចំនួន ៦៦,៥៥៦នាក់ កើនឡើង ប្រមាណ២,៣៥% បើប្រៀបធៀបនឹងឆ្នាំ២០២៤ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់។
សម្រាប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ នៅវត្តកែវសុវណ្ណ ក្នុងក្រុងពោធិ៍សាត់ ជាប់មាត់ស្ទឹងពោធិ៍សាត់ក៏មានរៀបចំពិធីប្រណាំងទូកផងដែរ ហើយនៅតាមរមណីយដ្ឋាន និងតំបន់ទេសចរណ៍ ក្នុងខេត្តពោធិ៍សាត់ ទាំង២៨មូលដ្ឋាន ភ្ញៀវទេសចរ មានចំនួន៤០,២៧៧នាក់ ហើយសេវាស្នាក់នៅ សណ្ឋាគារ បឹងកាឡូ ០៨មូលដ្ឋាន និងផ្ទះសំណាក់ ៨៦មូលដ្ឋាន មានភ្ញៀវស្នាក់នៅសរុប ១,៥៣០នាក់ ។ ជាមួយគ្នានោះក្រុមការងារមន្ទីរទេសចរណ៍ខេត្តបានចុះសហការ និងធ្វើការទំនាក់ទំនងជាមួយមន្ទីរ អង្គភាព អាជ្ញាធរពាក់ព័ន្ធ និងសហគមន៍ទេសចរណ៍ ក្នុងការពង្រឹងគុណភាពផលិតផល រក្សាតម្លៃផលិតផល និងសេវាកម្មទេសចរណ៍ ព្រមទាំងថែរក្សាអនាម័យ សុវត្ថិភាព ចំណីអាហារ និងបរិស្ថាន រាល់តម្លៃសេវាកម្មស្នាក់នៅ ម្ហូបអាហារ និងសេវាផ្សេងៗ ត្រូវបានដាក់បញ្ជាក់ច្បាស់ៗក្នុងតារាងបញ្ជីតម្លៃ និងបានដាក់ភាសាខ្មែរនៅខាងលើ ភាសាបរទេសនៅខាងក្រោម។
ចំពោះទីតាំងភ្ញៀវទេសចរនិយមទៅកម្សាន្តក្នុងក្នុងអំឡុងពេលនៃពិធីបុណ្យភ្ជុំបិណ្ឌ មានដូចជា តំបន់ភ្នំ១៥០០ តំបន់អូរសោម ស្ពានខ្ពស់ជាងគេ ទឹកធ្លាក់ដាតូច ទឹកធ្លាក់ធម្មជាតិច្រកល្អៀង ទឹកធ្លាក់អូរដា និងទំនប់ឈើតោក ជាដើម៕












-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព