ព័ត៌មាន
ក្រសួងការពារជាតិ បង្ហាញមូលហេតុ កម្ពុជាមិនបកស្រាយ កិច្ចការចរចាបញ្ហាព្រំដែនកម្ពុជាថៃ កន្លងមក
ឧត្តមសេនីយ៍ទោ ឆេង ឃុន នាយករងនាយកដ្ឋានភូមិសាស្រ្ត នៃក្រសួងការពារជាតិកម្ពុជា នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ បានបកស្រាយ ពាក់ព័ន្ធ សាធារណជនអាចលើកជាសំណួរសួរថា ហេតុអ្វីបានជាយើងដឹង កិច្ចការចរចាពាក់ព័ន្ធនឹងបញ្ហាព្រំដែនរវាងប្រទេសកម្ពុជាថៃនេះហើយ ប៉ុន្តែមិនចេញបកស្រាយបំភ្លឺជូនសាធារណជនឱ្យបានជ្រាបនាពេលកន្លងមក?
ឧត្តមសេនីយ៍ទោ ឆេង ឃុន បញ្ជាក់ថា តាមពិតគឺ៖
ទី១. ផ្អែកតាមយន្តការ និងគោលការណ៍របស់ JBC ភាគីទាំងពីរឯកភាពគ្នារក្សាការសម្ងាត់លើរាល់ កិច្ចការចរចាពាក់ព័ន្ធនឹងបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ។ ផ្អែកលើគោលការណ៍នេះ កម្ពុជាតែងប្រកាន់ខ្ជាប់នូវការរក្សាការសម្ងាត់នៃកិច្ចការចរចាលើបញ្ហាព្រំដែន ដោយសារការងារនេះកំពុងស្ថិតនៅក្នុងដំណាក់កាល នៃការចរចា។ ជាក់ស្តែង ផែនទី និងទិន្នន័យដែលបង្ហាញនាពេលនេះ ក៏ដូចជាផែនទីដែលភាគីថៃបាន បង្ហាញ និងបង្ហោះផ្សាយនាពេលកន្លងមក មិនមែនជាផែនទីផ្លូវការដែលមានការឯកភាពពីភាគីទាំងពីរនោះទេ គឺគ្រាន់តែជាផែនទីរូបភាពផ្កាយរណប ហើយយកមកបញ្ចូលនូវប្លង់ និងទិន្នន័យខ្លះដែលជាជំនួយលើ ការងារបច្ចេកទេសមួយចំនួនប៉ុណ្ណោះ។
ទី២. កម្ពុជាតែងតែប្រកាន់ខ្ជាប់គោលការណ៍ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកតាម គោលការណ៍ច្បាប់អន្តរជាតិ ក្នុងគោលបំណងធានាបាននូវដំណោះស្រាយលើបញ្ហាព្រំដែនរវាងប្រទេស ទាំងពីរ ដែលផ្តល់ជូនដល់ប្រជាជាតិកម្ពុជា និងថៃ នូវសុខសន្តិភាព ភាពជាអ្នកជិតខាងល្អ និងការអភិវឌ្ឍ ប្រកបដោយចីរភាព។
ប៉ុន្តែ គួរឱ្យសោកស្តាយ ភាគីថៃតែងតែយកកិច្ចការព្រំដែន ដែលចរចាដោះស្រាយ មិនទាន់ចប់នេះ មកបង្ហាញ ពន្យល់ និងបកស្រាយ ដោយបំភ្លៃការពិតម្តងហើយម្តងទៀត ធ្វើឱ្យសាធារណជន មានការយល់ច្រឡំ។ ហេតុនេះ យើងចាំបាច់ត្រូវតែចេញមកបង្ហាញ និងបញ្ជាក់ការពិតនៅពេលនេះ។

-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព