ព័ត៌មាន
រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមក្នុងពិធីបើកពិព័រណ៍ទេសចរណ៍អន្តរជាតិជប៉ុន និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់អំពីរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជន ចូលរួមក្នុងពិធីបើកពិព័រណ៍ទេសចរណ៍អន្តរជាតិជប៉ុន (Tourism EXPO Japan) នៅខេត្តអៃឈិ (Aichi Prefecture) ប្រទេសជប៉ុនចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ។
នៅក្នុងពិធីបើកពិព័រណ៍ទេសចរណ៍អន្តរជាតិជប៉ុន (Tourism EXPO Japan) នៅខេត្តអៃឈិ (Aichi Prefecture) ប្រទេសជប៉ុននេះ មានការចូលរួមពីប្រទេសជាង៨២ ជុំវិញពិភពលោក ខេត្តជប៉ុនចំនួន ៤៥ ស្តង់ពិព័រណ៍ចំនួនជាង ១.៤០០ ស្តង់ ក្រុមហ៊ុនចូលរួមជាង ១.៣០០ អ្នកលក់ចំនួន ៧០០ ក្រុមហ៊ុន និងអ្នកទិញចំនួនជាង ៨០០ ក្រុមហ៊ុនជាមួយនឹងការផ្គូរផ្គងជាង ៦.០០០ និងមានអ្នកចូលរួមទស្សនាលើសពី ១៥.០០០ នាក់។
នៅក្នុងពិធីបើកពិព័រណ៍ទេសចរណ៍អន្តរជាតិជប៉ុននេះ ក្រសួងទេសចរណ៍កម្ពុជា ក៏បានរៀបចំពន្លាទេសចរណ៍ដើម្បបង្ហាញពីសក្តានុពលទេសចរណ៍កម្ពុជាដ៏សម្បូរបែប និងមានគម្រោងជំនួបទ្វេភាគីជាមួយក្រុមហ៊ុនទេសចរណ៍ល្បីៗ របស់ជប៉ុនជាច្រើននៅស្តង់ផងដែរ។
សូមជម្រាបថា ក្នុងឱកាសចូលរួមពិធីបើកពិព័រណ៍ទេសចរណ៍អន្តរជាតិជប៉ុននេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ ក៏មានជំនួបជាមួយឯកឧត្តម Hideaki Omura អភិបាលខេត្ត Aichi និងឯកឧត្តម Hirosawa Ichiro អភិបាលក្រុងណាហ្គូយ៉ា ព្រមទាំងចូលរួមពិព័រណ៍ទេសចរណ៍ជប៉ុន និងកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្រ្តីនៃពិព័រណ៍ទេសចរណ៍ជប៉ុន ដើម្បីជំរុញទំនាក់ទំនងវិស័យទេសចរណ៍កម្ពុជា និងប្រទេសជប៉ុនបន្ថែមទៀតផងដែរ៕










-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព