ព័ត៌មាន
ក្រសួងការងារ និងក្រុមហ៊ុនកូរ៉េខាងត្បូង ឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារនៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសមជាមួយលោក Park Joo Bong ប្រធានក្រុមហ៊ុន Daejoo KC Group របស់ប្រទេសកូរ៉េខាងត្បូង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារក្រោមកម្មវិធីពលករជំនាញ (E7) នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥។
យោងតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្នុងជំនួបនោះ ភាគីទាំងពីរ បានឯកភាពគ្នាក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារក្រោមកម្មវិធីពលករជំនាញ ដើម្បីចូលរួមពង្រឹងសមត្ថភាពជំនាញ និងលើកកម្ពស់ជីវភាពរបស់ពលរដ្ឋខ្មែរ តាមរយៈការទៅធ្វើការនៅប្រទេសកូរ៉េដែលមានបច្ចេកវិទ្យាទំនើបៗក្នុងវិស័យយានយន្ត អគ្គិសនី និងគីមីវិទ្យា។
ភាគីក្រុមហ៊ុន បានហៅកិច្ចសហប្រតិបត្តិការដែលកម្ពុជា និងកូរ៉េខាងត្បូងនាពេលនេះ គឺជាយន្តការឈ្នះៗសម្រាប់ភាគីទាំងពីរ។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះសាធារណរដ្ឋកូរ៉េ ដែលមិនត្រឹមតែផ្តល់កិច្ចសហប្រតិបត្តិការជាមួយក្រសួងក្នុងការនាំយកពលករជំនាញទៅកាន់ប្រទេសកូរ៉េប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្តល់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជួសជុលរថយន្ត នៅកម្ពុជា ដើម្បីបណ្តុះបណ្តាលយុវជនកម្ពុជាឱ្យមានសមត្ថភាព និងផលិតភាពខ្ពស់តាមស្តង់ដារបស់កូរ៉េខាងត្បូង ទៀតផង។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដើម្បីពង្រឹងសមត្ថភាពជំនាញរបស់យុវជនកម្ពុជាឱ្យមានជំនាញ និងមានកម្រិតស្តង់ដាខ្ពស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានសហការជាមួយទីភ្នាក់ងារជំនួយបរទេស ដែលនៅក្នុងនោះក៏មាន ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដើម្បីបណ្តុះបណ្តាលជំនាញដល់សិក្ខាកាម និងសិស្សនិស្សិតកម្ពុជាផងដែរ ដែលជាការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការ។
បើតាមក្រសួងការងារ ណភាគីទាំងពីរជឿជាក់ថា កិច្ចសហប្រតិបត្តិការក្រោមកម្មវិធីពលករជំនាញ ដែលភាគីកម្ពុជា និងសាធារណរដ្ឋកូរ៉េកំពុងបន្តដំណើរការដោយរលូននេះ នឹងបន្តជោគជ័យផ្តល់ផ្លែផ្កាដល់ប្រទេសទាំងពីរបន្ថែមទៀត៕
អត្ថបទ៖ ឈិត បូរ៉ាវី
-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព