ព័ត៌មាន
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានអនុញ្ញាតឱ្យសមាគមនិស្សិតសិស្សខេត្តព្រៃវែងចូលជួបសម្តែងការគួរសម និងផ្តល់អនុសាសន៍
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយលោក នីន តារារតន៍ ប្រធានសមាគមនិស្សិត សិស្សខេត្តព្រៃវែង ។
ក្រោយពីស្តាប់របាយការណ៍របស់លោក នីន តារារតន៍ ប្រធានសមាគមនិស្សិត សិស្សខេត្តព្រៃវែងរួចមក ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត មានប្រសាសន៍ថា ឯកឧត្តម បានយល់អំពីប្រវត្តិនិងគោលបំណង ទស្សនវិស័យ បេសកកម្ម សកម្មភាពចំបងៗ និងសមិទ្ធិផលការងារ ក៏ដូចជាទិសដៅការងាររបស់សមាគមនេះពិតជាបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅកម្ពុជា ជាពិសេសស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំពោរពេញដោយថាមពល និងប្រកបដោយឆន្ទៈមុតស្រួច ចក្ខុវិស័យវែងឆ្ងាយ និងក្លៀវក្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម បានបង្ហាញការគាំទ្រចំពោះទស្សនវិស័យ និងបេសកកម្មរបស់សមាគមនិស្សិត សិស្សខេត្តព្រៃវែង ដែលបានជួយសម្រួលការលំបាកដល់សិស្ស និស្សិត ដែលជួបការខ្វះខ្វាតក្នុងការសិក្សា ការស្នាក់នៅ និងដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព រវាងអតីតនិស្សិត និស្សិត យុវជនជំនាន់មុន និងសិស្ស និស្សិតជំនាន់ ក្រោយ នៅតាមបណ្តាសាលានានា ជាពិសេសការជួយផ្សព្វផ្សាយ និងអប់រំដល់សិស្ស និស្សិត ពីគុណតម្លៃស្នូលរបស់គណបក្សប្រជាជនកម្ពុជា។ ក្នុងគោលដៅជំរុញឧត្តមភាពសិក្សា សេដ្ឋកិច្ច ការកសាងមូលធនមនុស្ស និងការអភិវឌ្ឍភាពជាអ្នកដឹកនាំរបស់យុវជនកម្ពុជា សមាគមគួរបន្តជួយជំរុញការអភិវឌ្ឍវិស័យអប់រំ និងជំនាញវិជ្ជាជីវៈសម្រាប់សិស្ស និស្សិតកម្ពុជា ដើម្បីឲ្យមានជំនាញ និងចំណេះដឹងពិតប្រាកដក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ស្របតាមវិស័យអាទិភាពទាំង៥ គឺ មនុស្ស ផ្លូវ ភ្លើង ទឹក និង បច្ចេកវិទ្យា ដូចមានចែងនៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលដឹកនាំប្រកបដោយថាមវន្តនៃ សមេ្តច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៕





-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព