ព័ត៌មាន
កម្ពុជានឹងបើកជើងហោះហើរត្រង់ថ្មីរវាងទីក្រុងភ្នំពេញ និងទីក្រុងតូក្យូ ប្រទេសជប៉ុន ចាប់ពីថ្ងៃទី២៦ ខែតុលា
ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) នឹងបើកជើងហោះហើរត្រង់ថ្មី ចំនួន៣លើក ក្នុងមួយសប្តាហ៍ ពីទីក្រុងភ្នំពេញ ទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន ចាប់ពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ខាងមុខនេះ តាមរយៈទីក្រុងហ៊្វូចូវ។
នៅក្នុងអង្គសិក្ខាសាលាសម្រាប់ភ្នាក់ងារទេសចរណ៍ ដើម្បីណែនាំនូវជើងហោះហើរថ្មី ភ្នំពេញ-ទីក្រុងហ្វ៊ូចូវ-ទីក្រុងតូក្យូ និងពង្រឹងកិច្ចសហការជាមួយដៃគូឧស្សាហកម្មទេសចរណ៍ និងអាកាសចរណ៍នៅកម្ពុជាកាលពីរសៀលថ្ងៃទី៣០ ខែកញ្ញាកន្លទៅនេះ អាកាសចរណ៍ជាតិកម្ពុជា បានឱ្យដឹងថា ការបើកជើងហោះហើរត្រង់ថ្មីនេះ ស្របតាមទិសដៅ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកការតភ្ជាប់អាកាស និងលើកកម្ពស់វិស័យទេសចរណ៍ ពាណិជ្ជកម្ម វិនិយោគ និងវប្បធម៌ តាមរយៈការបើកបម្រើបណ្តាជើងហោះហើរថ្មីៗទៅកាន់ទីផ្សារសំខាន់ៗនៅក្រៅប្រទេស។
ក្នុងសិក្ខាសាលានេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាបានផ្តល់បទបង្ហាញអំពីជើងហោះហើរ និងសេវាកម្មថ្មីៗ កាលវិភាគហោះហើររដូវរងារ ឆ្នាំ២០២៥ ព្រមទាំងទស្សនវិស័យអនាគតនៃការតភ្ជាប់ កម្ពុជា-ជប៉ុន ដែលផ្តោតលើបទពិសោធន៍ការធ្វើដំណើរ ដែលមិនចំណាយពេលវេលារង់ចាំយូរ។
សូមជម្រាបថា អាកាសចរណ៍ជាតិកម្ពុជា គឺជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេ ដែលផ្តល់ការហោះហើរត្រង់ពីទីក្រុងភ្នំពេញ ទៅកាន់ប្រទេសជប៉ុន តាមរយៈទីក្រុងហ៊្វូចូវ។ ជើងហោះហើរនេះ នឹងប្រើប្រាស់យន្តហោះប្រភេទ អ៊ែរបើស (Airbus) ៣២០/៣២១ ដែលបានកំណត់រចនាសម្ព័ន្ធជាមួយនឹងកៅអី ដឹកអ្នកដំណើរចំនួន ១៧០/១៧៨ កៅអី៕ អត្ថបទ៖ ឈិត បូរ៉ាវី










-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព