ព័ត៌មាន
ក្រសួងសុខាភិបាល បើកសន្និសីទជាតិ ស្ដីពីការអប់រំសម្រាប់វិជ្ជាជីវៈសុខាភិបាល ឆ្នាំ២០២៥
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥នេះ ក្រសួងសុខាភិបាល ក្រោមការឧបត្ថម្ភពីគម្រោងពង្រឹង ប្រព័ន្ធអប់រំមុនបម្រើការងារសម្រាប់មន្ត្រីសុខាភិបាល ដោយមានការគាំទ្រពីធនាគារពិភពលោក និង KFW បានរៀបចំសន្និសិទជាតិ ស្ដីពីសន្និសីទជាតិស្តីពីការអប់រំសម្រាប់វិជ្ជាជីវៈសុខាភិបាល ក្រោមប្រធានបទ«អនុវត្តការអប់រំផ្អែកលើសមត្ថភាព ដើម្បីសេវាសុខាភិបាលកាន់តែប្រសើរ» ក្រោមវត្តមានឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជានាយកគ្រប់គ្រងគម្រោងពង្រឹងប្រព័ន្ធអប់រំមុនបម្រើការការងារ។
ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានជម្រាបជូនថា សន្និសីទនេះមានរយៈពេល២ថ្ងៃ រៀបចំឡើងដើម្បីឱ្យអ្នកចូលរួមបានផ្លាស់ប្តូរចំណេះដឹងបទពិសោធដូចជា៖ ១.ការអប់រំអន្តរ វិជ្ជាជីវៈក្នុងការអប់រំវិជ្ជាជីវៈសុខាភិបាល ២.ទំនើបកម្ម នៃប្រព័ន្ធឌីជីថលក្នុងការរៀន និងបង្រៀនក្នុងការអប់រំវិជ្ជាជីវៈសុខាភិបាល ៣.ការបង្កើតឧបករណ៍វាយតម្លៃដើម្បីបំពេញតាមការអប់រំផ្អែកលើសមត្ថភាព ៤.សីលធម៌ និងវិជ្ជាជីវៈសុខាភិបាលក្នុងការអប់រំវិជ្ជាជីវៈសុខាភិបាល។
ទន្ទឹមគ្នានោះដែរ លោកវេជ្ជបណ្ឌិត Sang Minh Le បានកោតសរសើរចំពោះជោគជ័យដ៏ត្រចះត្រចង់របស់កម្ពុជា ក្នុងការកែលម្អសុខភាពសាធារណៈ ដែលរួមមានការកាត់បន្ថយអត្រាមរណភាពមាតា ទារក និងកុមារ ការគ្រប់គ្រងជំងឺឆ្លងបានយ៉ាងល្អ និងការកើនឡើងអាយុសង្ឃឹមរស់របស់ប្រជាជនដល់ជាង៧៥ឆ្នាំ។ លោកបានសម្តែងនូវការគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការឈានទៅសម្រេច ការគ្របដណ្តប់សុខភាពជាសកល។
ចំណែកលោកស្រី Hul Sivantha ប្រធាន KFW Office ប្រចាំកម្ពុជា បានកំណត់សំគាល់ពីការគាំទ្រហិរញ្ញប្បទានឥតសំណងរបស់កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ និងមោទនភាពចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជា ក្នុងការលើកកម្ពស់គុណភាព នៃការអប់រំមុនពេលបម្រើការងារសម្រាប់អ្នកជំនាញសុខាភិបាល។
ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា បានលើកឡើងពីយុទ្ធសាស្ត្របញ្ចកោណរបស់ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពប្រជាជនកម្ពុជា។ ឯកឧត្តមសាស្ត្រាចារ្យ បានសម្តែងនូវការកោតសរសើរចំពោះភាគីពាក់ព័ន្ធដែលបានចូលរួមចែករំលែកចំណេះដឹង និងផ្លាស់ប្តូរបទពិសោធ តាមរយៈការជម្រុញកិច្ចសហការ និងការពិភាក្សាគ្នាឱ្យមានការកែលម្អ ជាបន្តបន្ទាប់នៅក្នុងវិស័យអប់រំវិជ្ជាជីវៈសុខាភិបាល។
សូមបញ្ជាក់ផងដែរថា សន្និសីទជាតិនេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល, វាគ្មិនជាតិ, វាគ្មិនអន្តរជាតិអញ្ជើញមកពីប្រទេសអូស្រ្តាលី សឹង្ហបុរី ហ្វីលីពីន និងឥណ្ឌូនេស៊ី, អ្នកសម្របសម្រួលជាតិ-អន្តរជាតិ, នាយកដ្ឋានចំណុះក្រសួងសុខាភិបាល, មជ្ឈមណ្ឌលជាតិ, មន្ទីរពេទ្យជាតិ, មន្ទីរសុខាភិបាលរាជធានីខេត្ត, សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគទាំង៤, សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល, គ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាលឯកជន, គណៈវិជ្ជាជីវៈ, សមាគមវិជ្ជាជីវៈសុខាភិបាល និងដៃគូអភិវឌ្ឍន៍ សរុបជាង៣០០នាក់៕
អត្ថបទ រដ្ឋា





















-
PR NEWS1 week agoសង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃពេញកាន់តែកក្រើក!
-
ព័ត៌មាន1 week agoកម្ពុជា និងសហភាពអឺរ៉ុប ត្រួតពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ និងពិភាក្សាលើអាទិភាពអនាគត
-
ព័ត៌មាន1 week agoលិចទូកស្មាច់នៅកណ្តាលទន្លេ ក្នុងខណ្ឌជ្រោយចង្វា រកឃើញសពមនុស្ស៣នាក់ ខណៈ៥នាក់ទៀតកំពុងបាត់ខ្លួនក្នុងទឹក
-
ព័ត៌មាន1 week agoកម្ពុជាស្នើស្នើសហភាពអឺរ៉ុបបន្តគាំទ្រចក្ខុវិស័យឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងបោសសម្អាតយុទ្ធភណ្ឌគ្រឿងបន្សល់ទុកដោយយោធាថៃ
-
ព័ត៌មាន6 days agoរដ្ឋមន្រ្តីជំរុញឱ្យមន្រ្ដីសុខាភិបាលរាជធានី ខេត្តយកចិត្តទុកដាក់លើមរណភាពមាតា និងទារកពេលបង្កកំណើត
-
កីឡា1 week agoMohamed Salah ប្រកាសចាកចេញពី Liverpool នៅដំណាច់រដូវកាលនេះក្រោយចំណាយពេល ៩ឆ្នាំ
-
ព័ត៌មាន3 days agoប្រធានក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច អំពាវនាវពលរដ្ឋជឿជាក់លើការដោះស្រាយបញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន2 days agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ