ព័ត៌មាន
កម្ពុជា-រុស្ស៊ី បន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការលើពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ នេះ បានឱ្យដឹងតាមបណ្ដាញសង្គមថា កម្ពុជា-រុស្ស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។
លោកជំទាវ ជ្រឹង បុទុមរង្សី រដ្ឋលេខាធិការ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Anatoly BOROVIK ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា នៅទីស្តីការក្រសួង នារសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥។ ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពី ការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-រុស្ស៊ី និងប្តេជ្ញាចិត្តធ្វើការរួមគ្នាឱ្យបានជិតស្និទ្ធក្នុងការជំរុញកំណើនពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ ពីរុស្ស៊ីមកកាន់កម្ពុជាបន្ថែមទៀត។
ជាមួយគ្នានេះ ភាគី កម្ពុជា-រុស្ស៊ី ក៏បានផ្លាស់ប្តូរយោបល់ លើគម្រោងរៀបចំសកម្មភាពរួមគ្នា ក្នុងការត្រៀមអបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-រុស្ស៊ី នៅឆ្នាំ២០២៦ ខាងមុខនេះ។




-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព