ព័ត៌មាន
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ថ្នាក់ដឹកនាំ និងមន្ត្រីថៃ តែងតែនិយាយបំផ្លើសបំភ្លៃកាឡៃការពិត អំពី បញ្ហាព្រំដែន
ឯកឧត្ដម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅរាត្រីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ បានថ្លែងការ ដោយបានសង្កេតឃើញថា ម្តងហើយម្តងទៀត ថ្នាក់ដឹកនាំ និងមន្ត្រីថៃគ្រប់ លំដាប់ថ្នាក់តែងតែនិយាយបំផ្លើសបំភ្លៃកាឡៃការពិតអំពី បញ្ហាព្រំដែនរវាងប្រទេសទាំងពីរកម្ពុជា-ថៃ ដោយបាន ចោទកម្ពុជាថា ជាអ្នកបាញ់មុន ជាអ្នករំលោភបទឈប់បាញ់ ជាអ្នកឈ្លានពានទឹកដីថៃ ជាអ្នកគំរាមកំហែងដល់ សន្តិសុខជាតិថៃ ជាអាទិ៍ ហើយបានដើរតួជាជនរងគ្រោះទៅវិញ ខណៈដែលកម្ពុជាទៅវិញទេដែលជាអ្នករងគ្រោះ ពិតប្រាកដ។
ជាក់ស្តែង នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ នេះ ប្រមុខរាជរដ្ឋាភិបាលថៃ បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន ជាច្រើនក្នុងប្រទេសថៃថា «ថៃជាភាគីដែលរងការរំលោភបំពាននិងរងគ្រោះ» ហើយបានដាក់លក្ខខណ្ឌឱ្យកម្ពុជា ជម្លៀសប្រជាពលរដ្ឋរបស់ខ្លួនចេញពីភូមិឋាន ដែលពួកគេបានរស់នៅកាន់កាប់ និងអាស្រ័យផលជាយូរមកហើយ ដើម្បីជាថ្នូរនឹងកិច្ចព្រមព្រៀងសន្តិភាព។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជូនសាធារណជនជាតិនិងអន្តរជាតិ មេត្តាជ្រាបថា ក្នុងនាមជា ប្រទេសដែលស្រឡាញ់សន្តិភាព និងចង់បានព្រំដែនមិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍជាមួយប្រទេស ជិតខាង រាជរដ្ឋាភិបាលកម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍មិនឈ្លានពានទឹកដីប្រទេសជិតខាង សូម្បីត មួយមីល្លីម៉ែត្រឡើយ និងរក្សាសិទ្ធិត្រឹមតែការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួនស្របតាមច្បាប់ជាតិ និងអន្តរជាតិតែប៉ុណ្ណោះ។
ឯកឧត្ដម ប៉ែន បូណា បានបញ្ជាក់ជូនសារជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជានៅតែរក្សាជំហរ ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយឈរលើយន្តការបច្ចេកទេសនិងច្បាប់អន្តរជាតិ ហើយចាត់ទុកថា ការប្រើប្រាស់កម្លាំងយោធាមិនអាចដោះស្រាយបញ្ហាព្រំដែនបានឡើយ។ ក្នុងន័យនេះហើយ ដែលរាជរដ្ឋាភិបាល កម្ពុជាតែងតែប្រកាន់យកនូវការអត់ធ្មត់កម្រិតខ្ពស់បំផុតនៅចំពោះមុខសកម្មភាពរំលោភបំពាននានា ដែលភាគីថ បាន និងកំពុងបង្កឡើងនៅក្នុងអំឡុងពេលនៃការអនុវត្តបទឈប់បាញ់។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សូមអំពាវនាវសារជាថ្មីដល់ភាគីថៃ សូមបង្ហាញសុឆន្ទៈក្នុងការដោះស្រាយ បញ្ហាព្រំដែនដោយសន្តិវិធីប្រកបដោយការអត់ធ្មត់ ដោយប្រើយន្តការទ្វេភាគីដែលមានស្រាប់ រួមមាន JBC-GBC-RBC និងអនុលោមតាមអនុសញ្ញ សន្ធិសញ្ញា និងច្បាប់អន្តរជាតិជាធរមាន។ មានតែវិធីនេះតែមួយគត់ដែលអាច ឈានទៅដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងប្រកបដោយនិរន្តរភាព និងភាពសុខសាន្ដយូរអង្វែង៕

-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព