ព័ត៌មាន
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បើកវគ្គបណ្តុះបណ្តាល ស្តីពីជំនាញវិភាគ និងដោះស្រាយបញ្ហាដើម្បីបង្កើនសមត្ថភាពមន្ត្រី
ភ្នំពេញ៖ នៅព្រឹកទី១៣ ខែតុលា ឆ្នាំ២០២៥ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានរៀបចំបើកវគ្គបណ្តុះបណ្តាលមន្រ្តី ស្តីពី ជំនាញវិភាគ និងដោះស្រាយបញ្ហា ដែលឧទ្ទេសនាមដោយឯកឧត្តម ប៉ុល លឹម អនុប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ នៅសាលិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា។
វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមចូលរួមចំនួន៣៩នាក់ សិក្សារៀងរាល់ពេលព្រឹក មានរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៣-២០ ខែតុលា ឆ្នាំ២០២៥។
វគ្គនេះរៀបចំឡើងក្នុងគោលបំណងបង្កើនសមត្ថភាពមន្ត្រីក្នុងការដោះស្រាយបញ្ហាដោយ ប្រមូលផ្តុំព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយមុននឹងសម្រេចចិត្ត ជាពិសេសបង្កើនសាមគ្គីភាព និងសុខដុមនីយកម្មនៅក្នុងអង្គភាព ដោយសិក្សាផ្តោតសំខាន់លើ៖
-ការគិតប្រកបដោយភាពច្នៃប្រឌិត
ការដោះស្រាយបញ្ហា
-ការកំណត់បញ្ហា
-ការប្រមូល និងរៀបចំព័ត៌មាន
-ការវាយតម្លៃយុទ្ធសាស្ត្រ
-ការបង្កើតជម្រើសនៃដំណោះស្រាយ
-ត្រួតពិនិត្យ និងវាយតម្លៃលើជម្រើសនៃដំណោះ ស្រាយ…។





-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព