ព័ត៌មាន
បេក្ខជន ៤ និងសកម្មជន១៥ នាក់ របស់គណបក្សភ្លើងទៀននៅស្រុកពញាឮ និងស្រុកស្អាង ក្នុងខេត្តកកណ្ដាល ប្រកាសផ្ដាច់ខ្លួន និងសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
(កណ្ដាល)៖ បេក្ខជន៤ និងសកម្មជនគណបក្សភ្លើងទៀននៅកណ្តាលពញាឮ សរុប១៩ នាក់ បានបន្តប្រកាសផ្តាច់ខ្លួនពីបក្សប្រឆាំង និងគោរពស្នើសម្តេចតេជោ ហ៊ុន សែន សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
លោកនេត សុឃឿន និងលោសឿន សុផាន់ ជាសមាជិកក្រុមការងារចលនាកសាងសមាជិកគណបក្សប្រជាជនខេត្ត បានឱ្យដឹងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ថា ដោយនៅថ្ងៃនេះ លោក ស៊ុយ ឆៃលាង ប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកណ្ដាល និង ដោយមានការយកចិត្តទុកដាក់ពីលោក គួច ចំរើន ប្រធានគណៈកម្មាធិការគណបក្សខេត្ត បានផ្ដល់ភាពកក់ក្តៅដល់បេក្ខជនសកម្មជនរបស់គណបក្សនយោបាយនានានៅខេត្តកណ្ដាល ដែលបានចុះចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ។ ក្រុមការងារបានចុះជួបផ្ទាល់ជាមួយបងប្អូន ដែលមកពីគណបក្សប្រឆាំងនៅខេត្តកណ្ដាល សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានៅ ស្រុកកណ្ដាលស្ទឹង ។
បេក្ខជន ៤រូប មកពីរគណបក្ស ភ្លើងទៀន ដែលពួកគាត់ ស្ម័គ្រចិត្តនិង សូមចូលរួមជីវភាព នយោបាយជាមួយគណបក្សប្រជាជនកម្ពុជាដែលមានឈ្មោះ ដូចខាងក្រោ÷
១- លោក ដាំ ថាច ភេទ ប្រុស បេក្ខជន ឈរឈ្មោះ ក្រុមប្រឹក្សាឃុំ លេខរៀងទី២
២- អ្នកស្រី ជឺន ថាច ភេទស្រី សមាជិកគាំទ្រ គណបក្សភ្លើងទៀន
៣- អ្នកស្រី ដាំ ចាន់ថន សមាជិក សង្កេតការណ៍គណបក្សភ្លើង
៤- លោក ដាំ ធីម សមាជិក សង្កេតការណ៍ គណបក្សភ្លើងទៀន , ពួកគាត់ជាថ្នាក់ដឹកនាំ និង សកម្មជនប្រឆាំងទាំង១៩នាក់បានប្រកាសឈប់មានទំនាក់ទំនងជាមួយបក្សប្រឆាំងបន្តទៀតហើយ បន្ទាប់ពីមើលឃើញថាសកម្មភាពនយោបាយរបស់បក្សប្រឆាំង មិនបានជួយអ្វីដល់ប្រទេសជាតិនោះឡើយ។ ទន្ទឹមនឹងការប្រកាស បញ្ឈប់ទំនាក់ទំនង ជាមួយបក្សប្រឆាំងហើយនោះ ពួកគេក៏បានសុំការអនុគ្រោះពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបានឱកាសរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា និងធ្វើសកម្មភាពនយោបាយ ជាមួយបក្សប្រជាជនកម្ពុជាផងដែរ។
ពេលនេះពួកគេ បានមើលឃើញច្បាស់ដោយឥតសង្ស័យថាគណបក្សប្រជាជនកម្ពុជា គឺជាបក្សនយោបាយតែមួយគត់ ដែលមានគុណបំណាច់ដ៏ធំធេងសម្រាប់ជាតិ និងប្រជាជនកម្ពុជា និង ក្រុមសកម្មជនទាំងអស់ បានមើលឃើញទៀតថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំជាតិ និងកសាងជាតិឆ្ពោះទៅរកភាពរុងរឿង។ ជាពិសេសបក្សប្រជាជនកម្ពុជា ជាបង្អែក និងជាទីទុកចិត្តរបស់ប្រជាពលរដ្ឋ ក្នុងការធានារក្សាបានសុខសន្តិភាព និងស្ថេរភាពសង្គមដែលជាលក្ខខណ្ឌដ៏ចាំបាច់សម្រាប់ធានាការរស់នៅប្រកបដោយភាពរីករាយរបស់ប្រជាពលរដ្ឋ។
។ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏ខ្លាំងពូកែ ដែលបានប្រឹងប្រែងរំដោះអាយុជីវិតជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ សម្តេចតេជោ ហ៊ុន សែន បានយកជីវិតធ្វើដើមទុន ដើម្បីបញ្ចប់សង្គ្រាម ហើយឈានដល់ការបង្រួបបង្រួមជាតិ និងកសាងជាតិឲ្យរីកចម្រើនដូចពេលបច្ចុប្បន្ន។ សព្វថ្ងៃនេះប្រទេសយើង មានរាជរដ្ឋាភិបាលនីតិកាលទី៧ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតជាប្រមុខដឹកនាំរដ្ឋាភិបាល មានយុទ្ធសាស្រ្តបញ្ចកោណជាគោលនយាយដំណាក់កាលទី១ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ឲ្យប្រកាន់រីកចំរើន និងអភិវឌ្ឍរុងរឿង។










-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន5 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន4 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន6 days agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ