ព័ត៌មាន
អង្គការស្បៀងអាហារពិភពលោក សន្យាបន្តចូលរួមលើកកម្ពស់ស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាកាងារជាមួយលោកស្រី Kyung-nan Park តំណាងអង្គការកម្មវិធីស្បៀងអាហារពិភពលោកប្រចាំប្រទេសកម្ពុជា។
ក្នុងជំនួបនេះ លោកស្រី Kyung-nan Park បានកោតសសើរពីវឌ្ឍនភាពរបស់កម្ពុជាជាពិសេសលើវិស័យស្បៀង និងអាហារូបត្ថម្ភ ដែលសមិទ្ធផលនេះកើតចេញពីការដឹកនាំ និងសម្របសម្រួលរបស់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ផ្ទាល់។ លោកស្រីបានកត់សម្គាល់ឃើញថាក្នុងរយៈពេលពីរឆ្នាំកន្លងមក ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ជាមួយនឹងការចូលរួមគាំទ្រពីអង្គការ WFP ទទួលបានសមិទ្ធផលសំខាន់គួរឱ្យកត់សំគាល់ ដូចជាបានធ្វើការសិក្សាស្រាវជ្រាវស្តីពីការបំពេញចន្លោះនៃសារធាតុចិញ្ចឹម បានរៀបចំយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី៣ ឆ្នាំ២០២៤-២០២៨ បានរៀបចំផែនទីបង្ហាញផ្លូវស្តីពីប្រព័ន្ធស្បៀងសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជាឆ្នាំ២០៣០ និងការដាក់បញ្ជូលការងារប្រព័ន្ធស្បៀងទៅក្នុង NDC 3.0 ។
លើសពីនេះ លោកស្រីក៏បានជម្រាបជូនឯកឧត្តមបណ្ឌិតសភាចារ្យអំពីសកម្មភាពកាងារមួយចំនួនរបស់អង្គការស្បៀងអាហារពិភពលោកប្រចាំប្រទេសកម្ពុជា និងបន្តចូលរួមគាំទ្រ កម្មវិធីផ្តល់អាហារ និងបរិស្ថានស្បៀងតាមសាលារៀនជាដើម។
ជាកិច្ចឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះលោកស្រី Kyung-nan Park សម្រាប់ការប្តេជ្ញាចិត្ត ហើយបានបង្ហាញពីទំនុកចិត្តលើការបន្តដឹកនាំរបស់ WFP ក្នុងការជំរុញសន្តិសុខស្បៀង អាហារូបត្ថម្ភ និងភាពធន់នឹងអាកាសធាតុរបស់កម្ពុជា។
ឯកឧត្តម បានបន្តថា អង្គការស្បៀងអាហារពិភពលោក តែងតែគាំទ្រ និងសហការយ៉ាងល្អជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ លើវិស័យសន្តិស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានបញ្ជាក់សារជាថ្មីអំពីការត្រៀមខ្លួនរបស់ CARD ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយ WFP ដើម្បីសម្រេចបាននូវចក្ខុវិស័យរួមគ្នានៃការធានារបបអាហារដែលមានសុខភាពល្អ និងគ្មានកង្វះអាហារូបត្ថម្ភសម្រាប់ប្រជាជនកម្ពុជាទាំងអស់។
ឯកឧត្តមបណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន បានឆ្លៀតឱកាសលើកឡើងពីស្ថានភាពព្រំដែនកម្ពុជា-ថៃ ដោយកត់សម្គាល់ពីផលប៉ះពាល់អវិជ្ជមានរបស់សង្គ្រាមទៅលើសន្តិសុខស្បៀង និងអាហារូបត្ថម្ភក្នុងចំណោមសហគមន៍ព្រំដែនដែលរងផលប៉ះពាល់។
ឯកឧត្តមបានរំឭកពីប្រវត្តិជម្លោះដ៏ឈឺចាប់របស់ប្រទេសកម្ពុជា ហើយបានបញ្ជាក់ជាថ្មីថា «សង្គ្រាមមិនអាចបញ្ចប់សង្គ្រាមបានឡើយ»។ កម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ រក្សាអធិបតេយ្យភាព បូរណភាពទឹកដី និងឯករាជ្យភាពនយោបាយ។
ជាមួយនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះជំនួយមនុស្សធម៌ដ៏ឆាប់រហ័សរបស់ WFP រួមទាំងការប្រគល់អង្ករចំនួន 220តោន ដល់គ្រួសារដែលផ្លាស់ទីលំ ក្នុងខេត្តឧត្តរមានជ័យ និងបានលើកទឹកចិត្តបន្តកិច្ចសហការក្នុងការផ្តល់ជំនួយទាន់ពេលវេលាដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់។
ជាចុងបញ្ចប់ ឯកឧត្តមបណ្ឌិតសភាចារ្យ បានស្នើសុំអង្គការស្បៀងអាហារពិភពលោកបន្តគាំទ្រដល់ដំណើរការតាក់តែង អនុវត្ត និងវាយតម្លៃនៃយុទ្ធសាស្រ្តជាតិលើកទី៣ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភដើម្បីរួមចំណែកសម្រេចឱ្យបានជោគជ័យនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល៕ អត្ថបទ៖ បាន សុខរិទ្ធិ
-
PR NEWS1 day agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន5 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន5 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន5 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
ព័ត៌មាន4 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប