ព័ត៌មាន
បេក្ខជនប្រឡងបាក់ឌុបនិទ្ទេសA កម្រិតពិន្ទុខ្ពស់ជាងគេប្រចាំប្រទេសទទួលរថយន្តអគ្គិសនី Leapmotor TO3 ពីក្រសួងអប់រំ
នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ហួ ឈុនគ្រី អគ្គាធិការ និងជាប្រធានគណៈគ្រប់គ្រងនាយកដ្ឋានកិច្ចការប្រឡង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមក្នុងពិធីប្រគល់រថយន្តអគ្គិសនី Leapmotor TO3 ជូនដល់បេក្ខជននិទ្ទេស A ដែលទទួលបាន កម្រិតពិន្ទុប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខ្ពស់ជាងគេប្រចាំប្រទេស សម័យប្រឡង ថ្ងៃទី២៨ ខែ សីហា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រុមហ៊ុន TF Motor ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និងគ្រប់ភាគីពាក់ព័ន្ធ។
ក្រោយបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥នេះ ក្រសួងអប់រំ យុវជន និងកីឡា បានរកឃើញ បេក្ខជន ឃុន ដាលីណា ជាសិស្សដែលទទួលបាននិទ្ទេស A កម្រិតពិន្ទុខ្ពស់ជាងគេប្រចាំប្រទេស មកពីសាលារៀនសុវណ្ណាភូមិ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ឆ្លៀតក្នុងឱកាសនេះ ដើម្បីអបអរសាទរជាមួយនឹងភាពជោគជ័យដ៏ត្រចះត្រចង់របស់បេក្ខជនដែលបានខិតខំប្រឹងប្រែងរហូតទទួលបានលទ្ធផលល្អ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយក្រុមហ៊ុន TF Motor បានចុះមកកាន់គេហដ្ឋានរបស់បេក្ខជនផ្ទាល់ដើម្បីប្រគល់ជូនរថយន្តអគ្គិសនី Leapmotor TO3។
គួរបញ្ជាក់ផងដែរថា ការផ្តល់ជូនរថយន្តអគ្គិសនី Leapmotor TO3 ពីខាងក្រុមហ៊ុន TF Motor ជូនដល់បេក្ខជនដែលទទួលបាននិទ្ទេស A កម្រិតពិន្ទុខ្ពស់ជាងគេប្រចាំប្រទេស ក្នុងសម័យប្រឡងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ គឺដើម្បីចូលរួមចំណែកជាមួយក្រសួងអប់រំ យុវជន និងកីឡាក្នុងការលើកស្ទួយវិស័យអប់រំឱ្យកាន់តែរីកចម្រើន និងស្របតាមការលើកទឹកចិត្តពីរាជរដ្ឋាភិបាលក្នុងការគាំទ្រឱ្យប្រជាពលរដ្ឋខ្មែរងាកមកប្រើប្រាស់រថយន្តអគ្គិសនី ដើម្បីថែទាំដល់បរិស្ថាន និងកាត់បន្ថយនៅឧស្ម័នពុលដែលប៉ះពាល់ដល់បរិយាកាស៕






-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព