ព័ត៌មាន
១២៨គម្រោង មានទុនវិនិយោគ២៥០០លានដុល្លារ អាចបង្កើតការងារ១៣ម៉ឺនកន្លែង កើតចេញពីការទាក់ម៉ូយរបស់សម្ដេចធិបតី
សម្ដេចធិបតី បានថ្លែងសង្កត់ធ្ងន់ដូច្នេះ «រាប់ពីខែមករា ទៅខែមេសា ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលយើង តាមរយៈទិន្នន័យរបស់CDC (ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា) បើយើងនិយាយទិន្នន័យក្នុង CDC គឺ…
នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រយៈពេល៤ខែ នៃឆ្នាំ២០២៤ រាជរដ្ឋាភិបាល បានអនុម័តគម្រោងចំនួន១២៨ មានទុនវិនិយោគ២៥០០លានដុល្លារ បង្កើតការងារ១៣ម៉ឺនកន្លែង ដែលគម្រោងទាំងនេះកើតចេញពីការទាក់ម៉ូយរបស់រដ្ឋ និងវិស័យឯកជននៅកម្ពុជា។ សម្ដេច បានលើកឡើងដូច្នេះ ក្នុងពិធីប្រកាសបើកឱ្យដំណើរការជាផ្លូវការសមាគម សហព័ន្ធអ្នកវិនិយោគកម្ពុជា រសៀលថ្ងៃទី០៩ ឧសភា ឆ្នាំ២០២៤។

សម្ដេចធិបតី បានថ្លែងសង្កត់ធ្ងន់ដូច្នេះ «រាប់ពីខែមករា ទៅខែមេសា ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលយើង តាមរយៈទិន្នន័យរបស់CDC (ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា) បើយើងនិយាយទិន្នន័យក្នុង CDC គឺការវិនិយោគដែលចុះនៅក្នុងប្រព័ន្ធ នៅក្នុងនោះ… រាជរដ្ឋាភិបាលបានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកចំនួន១២៨គម្រោង ដែលក្នុងនោះទុនវិនិយោគមាន២៥០០លានដុល្លារ អាចបង្កើតការងារ១៣ម៉ឺនកន្លែងនៅពេលដែលគម្រោងនេះចេញ។ នៅក្នុងរយៈពេលដែលយើងចាប់ផ្ដើមត្រឹមតែ៤ខែប៉ុណ្ណោះ នេះហើយគឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងទាក់ម៉ូយ ទាំងរាជរដ្ឋាភិបាល ទាំងបងប្អូនវិស័យឯកជនរបស់យើង។»
ក្នុងពិធីដដែល សម្ដេចធិបតី បានបង្ហើបឱ្យដឹងថា កាលពីល្ងាចថ្ងៃទី០៨ ខែឧសភា សម្ដេចធិបតី ក្នុងនាមជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះហត្ថលេខាអនុម័តគម្រោងចំនួន១៤ធំៗ ដែលសរុបទុនវិនិយោគប្រមាណ៤៨០លានដុល្លារ។
គួររំលឹកជួនថា ចាប់តាំងពីចូលកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជា នៅចុងខែសីហា មកទល់បច្ចុប្បន្ន ជានិច្ចកាលក្នុងពេលសម្ដេចធិបតី អញ្ជើញបំពេញទស្សនកិច្ចនៅក្រៅប្រទេស មិនថាជាទស្សនកិច្ចការងារ ឬទស្សនកិច្ចផ្លូវការ សម្ដេចនាយករដ្ឋមន្ត្រី តែងតែឆ្លៀតពេលដ៏មមាញឹកជួបទាក់ម៉ូយ ជាមួយម្ចាស់ ប្រធានក្រុមហ៊ុនបរទេស ដើម្បីប្រាប់អ្នកទាំងនោះអំពីគោលនយោបាយ ការគាំទ្ររបស់រដ្ឋ ហេដ្ឋារចនាសម្ព័ន្ធ កម្លាំងពលកម្ម កត្តាសន្តិភាព ដែលកម្ពុជាមាន ដើម្បីទាក់ទាញឱ្យវិនិយោគិនបរទេសទាំងនោះមករកស៊ីនៅកម្ពុជា៕
ប្រភពអត្ថបទ៖ កម្ពុជាថ្មី
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧