ព័ត៌មាន
ក្រសួងសុខាភិបាល ផ្សព្វផ្សាយលទ្ធផល ការប្រើប្រាស់តេស្ត HPV រកជំងឺមហារីកមាត់ស្បូន
លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកអង្គសិក្ខាសាលាបង្ហាញលទ្ធផល “ការសិក្សាស្រាវជ្រាវរកមហារីកមាត់ស្បូន តាមរយៈការធ្វើតេស្ដ អេច ភី វី (HPV)” នៅសណ្ឋាគារភ្នំពេញ។

សិក្ខាសាលានេះ មានគោលបំណង ផ្សព្វផ្សាយពីលទ្ធផល និងប្រសិទ្ធភាពចំណាយ (Cost-effectiveness) ក្នុងការប្រើប្រាស់តេស្ត អេច ភី វី (HPV) សម្រាប់ការពិនិត្យស្រាវជ្រាវ រកជំងឺមហារីកមាត់ស្បូន (Cervical Cancer Screening) នៅក្នុងខេត្តសៀមរាប។

ឆ្លៀតក្នុងពិធីនេះ លោកជំទាវរដ្ឋលេខាធិការ បានថ្លែងការកោតសរសើរ និងថ្លែងអំណរគុណដល់ នាយកដ្ឋានការពារសុខភាព សាកលវិទ្យាល័យ Heidelberg នៃប្រទេសអាល្លឺម៉ង់ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (IPC) ដែលបានខិតខំធ្វើការសិក្សាស្រាវជ្រាវ បញ្ចប់ដោយជោគជ័យ ជាពិសេស ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ដែលបានផ្តល់ការគាំទ្រក្នុងការសិក្សាស្រាវជ្រាវ ក៏ដូចជាការគាំទ្រថវិកា ក្នុងការរៀបចំសិក្ខាសាលាផ្សព្វផ្សាយពីលទ្ធផលនេះផងដែរ។

គួរបញ្ជាក់ថា វគ្គសិក្ខាសាលាខាងលើ រៀបចំនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ដោយនាយកដ្ឋានការពារសុខភាព នៃក្រសួងសុខាភិបាល ក្រោមការឧបត្ថម្ភគាំទ្រពីធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) តាមរយៈសាកលវិទ្យាល័យ Heidelburg នៃប្រទេសអាល្លឺម៉ង់ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី មកពីមជ្ឈមណ្ឌលជាតិ វិទ្យាស្ថានសុខភាពសាធារណៈ និងនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងសុខាភិបាល មន្ទីរសុខាភិបាលរាជធានីខេត្ត និងអង្គការដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ សរុបចំនួន ១៦៧ រូប៕


-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព