ព័ត៌មាន
ប្រជាពលរដ្ឋ នាំគ្នាប្រារព្ធពិធីរំឭកគុណព្រះបាទជ័យវរ្ម័នទី៧ នៅស្រុកពួក ខេត្តសៀមរាប
ប្រជាពលរដ្ឋជាង ២ ០០០នាក់ បាននាំគ្នាប្រារព្ធពិធីរំឭកគុណអតីតៈព្រះមហាវីរក្សត្រខ្មែរ ព្រះបាទជ័យវរ្ម័នទី៧ រួមទាំងព្រលឹងវីរៈជនល្បីល្បាញមួយចំនួនទៀត
ប្រជាពលរដ្ឋជាង ២ ០០០នាក់ បាននាំគ្នាប្រារព្ធពិធីរំឭកគុណអតីតៈព្រះមហាវីរក្សត្រខ្មែរ ព្រះបាទជ័យវរ្ម័នទី៧ រួមទាំងព្រលឹងវីរៈជនល្បីល្បាញមួយចំនួនទៀត ដើម្បីបណ្ដុះស្មារតីដល់សិស្សានុស្សឱ្យចេះស្រលាញ់ និងថែរក្សានូវស្នាដៃបុព្វការីគុណរបស់ព្រះមហាក្សត្រពីជំនាន់មុន ដែលពិធីនេះប្រារព្ធឡើងនៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក ស្រុកពួក ខេត្ដសៀមរាប កាលពីរសៀលថ្ងៃទី៩ ខែឧសភា ២០២៤។


លោក អាន លឹមខេង នាយកវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក បានឱ្យដឹងថា ពិធីរំឭកគុណនេះ មិនត្រឹមតែរំឭកឡើងពីស្នាព្រះហស្ថរបស់ព្រះបានជ័យវរ្ម័នទី៧ ដែលព្រះអង្គមានស្នាព្រះហស្ថក្នុងការកសាងប្រាសាទបុរាណប៉ុណ្ណោះទេ។ ប៉ុន្ដែ ថែមទំាងបានរំឭកគុណដល់បុព្វការីជនល្បីៗ និងអ្នកប្រាជ្ញាល្បីៗជាច្រើនទៀត រួមមាន ព្រះនាឥន្ទ្រីទេវី លោកតាក្រមង៉ុយ សម្ដេចសង្ឃជួនណាត ដែលជាអតីតអ្នកមានស្នាដៃល្បីល្បាយក្នុងការអភិវឌ្ឍវប្បធម៌ជាតិខ្មែរ។លោកនាយកបានបង្ហាញពីក្ដីរីករាយ និងមានមោទកភាព នៅពេលដែលប្រទេសជាតិមានសុខសន្ដិភាព ហើយមានសប្បុសជន ក៏ដូចជាប្រជាពលរដ្ឋ បាននាំគ្នាធ្វើពិធីរំឭកគុណដល់អតីតព្រះមហាវីរក្សត្រខ្មែរបែបនេះ ដែលជាប្រវត្ដិសាស្ដ្ររបស់វិទ្យាល័យមួយនេះ។ លោកថា ការធ្វើពិធីនេះ បានបង្ហាញឱ្យឃើញថា ប្រជាពលរដ្ឋខ្មែរនៅតែបន្ដចូលរួមថែរក្សានូវវប្បធម៌ អរិយធម៌ និងប្រពៃណីរបស់ដូនតាខ្មែរ ហើយព្រះមហាវីរក្សត្រពីសម័យអង្គរ ពិតជាបានធ្វើឱ្យប្រទេសជាតិមានភាពរីកចំរើនយ៉ាងខ្លាំង ធ្វើឱ្យប្រជាពលរដ្ឋបានចងចាំមិនភ្លេចពីស្នាព្រះហស្ថរបស់ព្រះអង្គ ដែលបានកសាងប្រាសាអង្គរ និងប្រាសាទបុរាណជាច្រើនទៀត។


ក្នុងពិធីរំរំឭកព្រះគុណនោះដែរ ក៏មានការរៀបចំសម្ដែងធម៌ទេសនា មានប្រគំសិល្បៈឆៃយាំដង្ហែរជុំវិញរូបសំណាកព្រះបាទជ័យវរ្ម័នទី៧ មានការសម្បែងសិល្បៈចំរៀងចាប៉ីដងវែង ការសម្បែងចារ្យសាស្ដ្រាស្លឹករិត ព្រមទាំងមានការបង្ហាញនូវវប្បធម៌សិល្បៈបុរាណជាច្រើនដែលធ្វើឡើងដោយសារដៃកូនខ្មែរ ផងដែរ៕




អត្ថបទពី៖ KPT
សម្រួលអត្ថបទដោយ៖ HaTi
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦