ព័ត៌មាន
ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងប្រែក្លាយជនបទទៅជាតំបន់មានការអភិវឌ្ឍន៍រីកចម្រើន
ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងជំរុញអភិវឌ្ឍន៍ផ្លូវនៅតាមជនបទជាបន្តបន្ទាប់ ជាពិសេសការប្រែក្លាយពីផ្លូវល្បាយក្រួស មកជាផ្លូវក្រាលកៅស៊ូ ឬផ្លូវបេតុង ដើម្បីលើកកម្ពស់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅតាមជនបទ ឱ្យមានការអភិវឌ្ឍរីកចម្រើន។
ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈកម្មការអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះ ត្រួតពិនិត្យ វាយតម្លៃ លើការងារលើកកម្រិតគុណភាពផ្លូវក្រាលបេតុងចំនួន ១ខ្សែ ប្រវែង ១ ១២០ ម៉ែត្រ, ទទឹង ៧,៥ ម៉ែត្រ, សាង សង់លូប្រអប់មុខពីរ ចំនួន ២កន្លែង, ផ្លាកសញ្ញាចរាចរណ៍ចំនួន ៤, គំនូសទ្រូងផ្លូវចំនួន ១៥០ម៉ែត្រ និងបង្គោលសុវត្ថិភាពបេតុងចំនួន ៥០៥ដើម ស្ថិតនៅភូមិព្រែកចាម ឃុំបន្លិចប្រាសាទ ទៅភូមិព្រែកខ្សោយ ឃុំព្រែកខ្សាយ (ក) ស្រុកពាមរក៍ ខេត្តព្រៃវែង ក្រោមការ អនុវត្តគម្រោងដោយនាយកដ្ឋានស្ថាបនា និងវិស្វកម្ម អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ។
ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា ជុំវិញផ្លូវជនបទ ដែលស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងបាន ស្ថាបនា ស្តារ និងការកែលម្អផ្លូវជនបទ បានរាប់ម៉ឺនគីឡូម៉ែត្រ និងបានកំពុងជំរុញអភិវឌ្ឍន៍ជាបន្តបន្ទាប់ថែមទៀត ក្រោមគម្រោង វិនិយោគផ្ទាល់របស់រាជរដ្ឋាភិបាល ក្នុងនោះសម្រាប់ខេត្តព្រវែង ក៏មានគម្រោងជាច្រើនបានអនុវត្តកន្លងមក និងកំពុងអនុវត្តគម្រោង ថ្មីៗបន្ថែម ដើម្បីជំរុញបង្កើតនូវបរិយាកាសអំណោយផលដល់ការរស់នៅរបស់ប្រជាជន មានផ្លូវល្អសម្រាប់ធ្វើដំណើរ ការធ្វើអាជីវកម្ម និងពាណិជ្ជកម្មផ្សេងៗជាដើម ពោលគឺ មានផ្លូវ គឺមានការអភិវឌ្ឍន៍ ដែលនេះជាផ្នែកមួយនៃការជំរុញសេដ្ឋកិច្ចនៅមូលដ្ឋានឱ្យកាន់តែ ប្រសើរ និងរីកចម្រើន។
ឯកឧត្តមរដ្ឋលេខាធិការ ក៏បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងស្ថាបនាផ្លូវ របស់នាយកដ្ឋានស្ថាបនា និងវិស្វកម្ម អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ដែលបានស្ថាបនាស្របតាមផែនការ, ព្រោះផ្លូវគឺជាអាទិភាពទី១ ដែលក្រសួង អភិវឌ្ឍន៍ជនបទ បានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង នៅលើការងារអភិវឌ្ឍនេះ ដើម្បីជំរុញឱ្យតំបន់ជនបទ មានផ្លូវតភ្ជាប់ និង មានភាពប្រទាក់ក្រឡាគ្នា និងមានគុណភាព ហើយធន់នឹងការប្រែប្រួលអាកាសធាតុ ដើម្បីធានាដល់ការប្រើប្រាស់យូរអង្វែង សម្រាប់ ផ្តល់ជាប្រយោជន៍ដល់ការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច៕
អត្ថបទ៖ សុន រ៉ាឌី



















-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព