ព័ត៌មាន
ក្រសួងមុខងារសាធារណៈ ចាប់ផ្តើមធ្វើបច្ចុប្បន្នភាព និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួង និងអង្គភាពចំណុះ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ គណៈកម្មការធ្វើបច្ចុប្បន្នភាព និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួងមុខងារសាធារណៈ បានចុះធ្វើជំរឿនមន្ត្រីនៅតាមរចនាសម្ព័ន្ធរបស់អង្គភាពចំណុះ ទីស្តីការក្រសួងមុខងារសាធារណៈ។
ការធ្វើជំរឿននាព្រឹកនេះ ទទួលបានការអញ្ជើញជាវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដើម្បីធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅក្រសួងមុខងារសាធារណៈមុនគេ។
ការធ្វើជំរឿននាពេលនេះ មានការចូលរួមអង្កេតការណ៍ពីតំណាងក្រសួង ស្ថាប័ន និងអ្នកសារព័ត៌មានជាច្រើនរូប ក្នុងគោលបំណងតាមដានការអនុវត្ត និងនីតិវិធីនៃការធ្វើជំរឿនមន្ត្រីជាក់ស្តែង។ លើសពីនេះ សម្រាប់ក្រសួង ស្ថាប័នដែលបានចូលរួមសង្កេតការណ៍នាពេលនេះ គឺដើម្បីធ្វើការឈ្វេងយល់នូវការអនុវត្តជាក់ស្តែងនៃការធ្វើជំរឿនជាក់ស្តែងរបស់ក្រសួងមុខងារសាធារណៈ ដើម្បីត្រៀមខ្លួនចូលរួមក្នុងការធ្វើជំរឿនមន្ត្រីជាក់ស្តែងនៃក្រសួង ស្ថាប័នរបស់ខ្លួន ឱ្យបានប្រព្រឹត្តទៅរលូន និងទាន់ពេលវេលា។
សូមជម្រាបថា ការធ្វើជំរឿនមន្ត្រីជាក់ស្តែងរបស់ក្រសួងមុខងារសាធារណៈ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១-១២-១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ពេលព្រឹកចាប់ពីម៉ោង ៧:៣០នាទី ដល់ម៉ោង ១១:៣០នាទី និងពេលរសៀលចាប់ពីម៉ោង ១៤:០០នាទី ដល់ម៉ោង ១៧:៣០នាទី ទៅតាមទីតាំងដែលបានកំណត់ រួមមាន៖ (១)ទីស្តីការក្រសួងមុខងារសាធារណៈ រៀបចំនៅបន្ទប់ជាន់ផ្ទាល់ដី និងបន្ទប់ផ្ការំដួល នៃអគារ “ក” សម្រាប់ថ្នាក់ដឹកនាំក្រសួង អគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ អគ្គនាយកដ្ឋានប្រព័ន្ធគ្រប់គ្រងមន្ត្រីតាមឌីជីថល នាយកដ្ឋានសវនកម្មផ្ទៃក្នុង និងអង្គភាពលទ្ធកម្ម និង (២)សាលាភូមិន្ទរដ្ឋបាល រៀបចំនៅសហសាល នៃសាលាភូមិន្ទរដ្ឋបាល សម្រាប់អគ្គនាយកដ្ឋាន គោលនយោបាយមុខងារសាធារណៈ អគ្គាធិការដ្ឋាន អគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់ រដ្ឋបាលសាធារណៈ និងសាលាភូមិន្ទរដ្ឋបាល៕










-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន5 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន6 days agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន4 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ