ព័ត៌មាន
សមាគមសហគ្រិនស្រ្តីកម្ពុជា៖ គិតមកដល់ពេលនេះម្ចាស់អាជីវកម្មជាស្រ្តីនៅកម្ពុជាមាន ៤៧%
សមាគមសហគ្រិនស្រ្តីកម្ពុជា (CWEA) បានឱ្យដឹងថា រហូតមកដល់ពេលនេះសមាគមមានវ័យ ១៣ឆ្នាំហើយ ដែលបង្កើតឡើងដើម្បីលើកឡើងអំពីបញ្ហាទៅកាន់រដ្ឋាភិបាល អាជីវកម្ម សហគមន៍ មហាជន និងប្រព័ន្ធផ្សព្វផ្សាយឱ្យមានភាពល្អប្រសើរជាងមុន ក្នុងនោះស្រ្តី ៤៧% ជាម្ចាស់អាជីវកម្ម និងអាចរកចំណូលប្រចាំឆ្នាំចំនួន ២ ៦៤៤ ដុល្លារក្នុងមួយឆ្នាំ។
នៅកម្មវិធីដ៏ធំប្រចាំឆ្នាំ គឺទិវាសហគ្រិនស្រ្តីកម្ពុជាឆ្នាំ២០២៥ និងការប្រគល់ពានរង្វាន់សហគ្រិនស្រ្តីឆ្នើមក្នុងសេដ្ធកិច្ចបៃតង២០២៥ ក្រោមប្រធានបទ៖ “ពីទស្សនៈវិស័យទៅជាបេសកកម្ម សហគ្រិនស្រ្តីជំរុញឆ្ពោះទៅកាន់សេដ្ឋកិច្ចបៃតង” នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកានេះ លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា បានមានប្រសាសន៍ថា ការរៀបចំកម្មវិធីនៅថ្ងៃនេះ ក្នុងគោលបំណងប្រារព្ធរំលឹកទិវាសហគ្រិនស្រ្តីកម្ពុជា ការជួបជុំសមាជិកសហគ្រិនស្រ្តីកម្ពុជាប្រចាំឆ្នាំ ការលើកកម្ពស់សហគ្រិនភាពស្រ្តី ការភ្ជាប់បណ្តាញអាជីវកម្ម និងបង្កើនភាពស្និទស្នាល ការគាំទ្រពីស្ថាប័នសាធារណៈ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានា។
លើកឡើងក្នុងពិធីបើកទិវាសហគ្រិនស្រ្តីកម្ពុជាឆ្នាំ២០២៥នេះ លោកជំទាវ គ្រី ណាល់លីស រដ្ឋលេខាធិកានៃក្រសួងកិច្ចការនារី បានចាត់ទុកកម្មវិធីនេះ គឺជាវេទិកាដ៏មានសារៈសំខាន់ នៃការពិភាក្សាអំពីកាលានុវត្តន៍ភាព បញ្ហាប្រឈម និងយុទ្ធសាស្រ្តសម្រាប់ដោះស្រាយរួមគ្នា ក៏ដូចជាការកសាងភាពធន់ និងសមត្ថភាពឱ្យទាន់សភាពការណ៍នូវបំលាស់ប្តូរក្នុងប្រទេសកម្ពុជា និងសកលលោកផងដែរ។ លោកជំទាវ សង្ឃឹមជឿជាក់ថា តាមរយៈព្រឹត្តការណ៍ថ្ងៃនេះ ក្រសួង ស្ថាប័ន សហគ្រិនស្រ្តី និងដៃគូពាក់ព័ន្ធទាំងអស់ នឹងចែករំលែកនូវមេរៀនបទពិសោធន៍ ការប្តេជ្ញាចិត្ត និងគំនិតផ្តួចផ្តើមនានា ព្រមទាំងពង្រឹងបណ្តាញទំនាក់ទំនងក្នុងស្មារីគាំទ្រគ្នាទៅវិញទៅមក និងប្រកបដោយភាពវិជ្ជមាន ដើម្បីលើកកម្ពស់តួនាទីស្រ្តីក្នុងសេដ្ឋកិច្ចបៃតង។
សូមបញ្ជាក់ថា លក្ខខណ្ឌដើម្បីអាចក្លាយជាសមាជិកសមាគមសហគ្រិនស្ត្រីកម្ពុជាបាន ស្ត្រីត្រូវមានមុខរបរ អាជីវកម្ម ឬស្ត្រីដែលមានតួនាទីមុខងារ មុខតំណែង នៅក្នុងស្ថាប័នឯកជន។ ចំពោះអត្ថប្រយោជន៍ សមាជិកទាំងអស់អាចបង្កើតទំនាក់ទំនងបណ្តាញក្នុងការប្រកបអាជីវកម្ម មិនថាខ្នាតតូច មធ្យម ឬធំនោះទេ។ ក្រៅពីទំនាក់ទំនងអាជីវកម្ម ក៏ទទួលបានការបណ្តុះបណ្តាលពីជំនាញការគ្រប់គ្រងអាជីវកម្មផងដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី





-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព