ព័ត៌មាន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញប្រគល់ផ្ទះ ដល់គ្រួសារកងទ័ពពលីនៅខេត្តស្ទឹងត្រែង
ស្ទឹងត្រែង៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអញ្ជើញប្រគល់ផ្ទះ ១ខ្នង
ទៅដល់គ្រួសាររបស់កងទ័ពពលី ក្នុងជម្លោះព្រំដែនរវាងកម្ពុជា-ថៃ រយៈពេល៥ថ្ងៃ ស្ថិតក្នុងភូមិរាជានគរ សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង
ខេត្តស្ទឹងត្រែង ជាមួយនឹងការចែកជូនគ្រឿងឧបភោគបរិភោគ រួមទាំងស្បៀងអាហារ និងថវិកាមួយចំនួន ។
សម្រាប់ផ្ទះមួយខ្នងនេះ គឺមានទំហំ ៧គុណនឹង៩ម៉ែត្រ ក្នុងនោះមានបន្ទប់កេងចំនួន២ បន្ទប់ទទួលភ្ញៀវ១ ផ្ទះបាយ និងបង្គន់អនាម័យ រួមទាំង សម្ភារមួយចំនួនទៀត ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ។
ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បាននាំយកនូវការសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចធិបតី ចំពោះគ្រួសារកងទ័ព គឺលោកស្រី សន អានីតា និងកូនប្រុសទាំង៤នាក់ ដោយលោកជំទាវ បានធានាក្នុងការជួយមើលថែទាំ ការផ្ដល់ឱកាសការងារ ឬការជំរុញឲ្យមានជំនាញវិជ្ជាជីវៈ ។ សម្រាប់កូនៗវិញ នឹងជួយឲ្យពួកគេបានរៀនសូត្រចប់ចុងចប់ដើម ហើយពេលពួកគេរៀនចប់ ឬធំឡើង បើចង់ចូលបម្រើកងទ័ព សម្ដេចធិបតី នឹងជួយជ្រោមជ្រែង ហើយបើពួកគេចង់សិក្សាបន្តនៅថ្នាក់ឧត្តមសិក្សា ក៏មានការផ្ដល់នូវ អាហារូបករណ៍ ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានជំរុញឲ្យគ្រួសារកងទ័ពពលី ត្រូវខិតខំថែរក្សាសុខភាព ហើយបានផ្ដាំផ្ញើដល់ឯកឧត្តម ស សុពុត្រា អភិបាលស្ទឹងត្រែង បន្តចុះសួរសុខទុក្ខ និងនៅពេលមានជំងឺឈឺថ្កាត់ ត្រូវយកចិត្តទុកដាក់ណែនាំពួកគេ ឲ្យទៅរកសេវាសុខាភិបាល ហើយលោកជំទាវបានអះអាងថា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំជាតិមិនបោះបង់ ឬទុកពួកគេឲ្យនៅឯកោ ។
លោកស្រី សន អានីតា ដែលជាភរិយារបស់កងទ័ពពលីឈ្មោះ ស៊ីថា រិទ្ធី បានថ្លែងអំណរគុណដល់សម្ដេចតេជោ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ដែលបានយកចិត្តទុកដាក់ ចំពោះគ្រួសារកងទ័ពពលី មិនបោះបង់ពួកគេចោល ឬទុកឲ្យនៅឯកោ ហើយបានផ្ដល់នូវអំណោយផ្សេងៗ ជាពិសេសផ្ទះដែលជាជម្រកដ៏ចាំបាច់ ។
ជាមួយនេះ លោកស្រី ក៏បានប្ដេជ្ញាបន្តមើលថែកូនៗ ឲ្យរៀនសូត្របានចប់ ហើយឲ្យពួកគេមានការងារល្អៗធ្វើ ព្រោះមានការជួយឧបត្ថម្ភ និងជ្រោមជ្រែងពីថ្នាក់ដឹកនាំ អាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទី ដែលស្របទៅនឹងសម្ដីរបស់ប្តីលោកស្រី មុនពលីថា រាជរដ្ឋាភិបាលកម្ពុជា មិនបោះបង់ពួកគេចោលនោះទេ ។
គួរបញ្ជាក់ថា ក្នុងឱកាសផ្ដល់ជូនផ្ទះមួយខ្នងនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក៏បានផ្ដល់បន្ថែមនូវអង្ករ ១តោន, មីជាតិ ៦កេសតូច
(១កេសធំ), ទឹកស៊ីអ៊ីវ ២យួរ, ទឹកត្រី ២យួរ, ប្រេងឆា ១ធុង, សាប៊ូដុសខ្លួន ១សុង, ចានឆ្នាំង ១ឈុត, កូនចង្ក្រានហ្គាស១ និងមុង ភួយ ខ្នើយ និងកន្ទេលបតប់ ១ឈុត ៕ អត្ថបទ បាន សុខរិទ្ធិ



























-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព