ព័ត៌មាន
កម្ពុជាអំពាវនាវឲ្យមានការស៊ើបអង្កេតករណីទាហានថៃបាញ់ពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ ហើយឲ្យមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍AOT
ភ្នំពេញ ៖ លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើការអំពាវនាវឲ្យមានការស៊ើបអង្កេត ដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOTចំពោះករណីទាហានថៃបើកការបាញ់ប្រហារមកលើពលរដ្ឋស្លូតត្រង់កម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងទៅ ដែលបណ្តាលឲ្យជនស៊ីវិលម្នាក់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ និងបីនាក់ទៀតរងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅ មន្ទីរពេទ្យ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពី លទ្ធផលនៃការធ្វើបទបង្ហាញប្រាប់ទៅបណ្តាអង្គទូតបរទេស និងអង្គការអន្តរជាតិនានាប្រចាំនៅកម្ពុជា អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា និងថៃកាលពីថ្ងៃទី១៣កន្លងទៅនោះ លោកជំទាវអ៊ាត សោភា ប្រាប់ទៅអង្គទូតទាំងនោះថា កម្ពុជាបានធ្វើការតវ៉ាជាផ្លូវការចំពោះការបាញ់ប្រហារដោយឥតរឿងហេតុពី សំណាក់កងកម្លាំងថៃ ដែលបណ្តាលឲ្យជនស៊ីវិលខ្មែរម្នាក់ស្លាប់ និងបីនាក់ផ្សេងទៀតរងរបួស នៅភូមិព្រៃ ចាន់ ខេត្តបន្ទាយមានជ័យកាលពីកន្លងទៅថ្មីៗនេះ។
ក្រោយកើតហេតុហិង្សាដ៏ព្រៃផ្សៃយង់ឃ្នងពីសំណាក់យោធាថៃមកលើជនស៊ីវិលកម្ពុជានេះ លោក ជំទាវរដ្ឋលេខាធិការប្រចាំការគូសបញ្ជាក់ថា ការប្រើប្រាស់កម្លាំងខុសច្បាប់ប្រឆាំងនឹងជនស៊ីវិល ដែលរំលោភលើអធិបតេយ្យរបស់កម្ពុជា ច្បាប់មនុស្សធម៌អន្តរជាតិ និងគោលការណ៍គ្រឹះ នៃធម្មនុញ្ញអង្គការសហ ប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ក៏បានជះឥទ្ធិពលអវិជ្ជមានផងដែរ ដល់ការងារកំណត់ព្រំដែនដែលកំពុងដំ ណើរការ តាមការព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា -ថៃ កាលពីថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២៥។
នៅចំពោះមុខបណ្តាអង្គទូត និងអង្គការអន្តរជាតិនានាលោកជំទាវ អ៊ាត សោភា បានអំពាវនាវឲ្យ មានការស៊ើបអង្កេតលើការបាញ់ប្រហារដ៏សោកនាដកម្មនេះ ដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) ព្រមទាំងបានស្វាគមន៍ចំពោះការគាំទ្រ និងការចូលរួមពីគ្រប់ដៃគូទាំងអស់ផងដែរ។
ដោយឡែកទាក់ទងនឹងឧប្បត្តិហេតុផ្ទុះមីន ដែលបានធ្វើឲ្យទាហានថៃមួយចំនួនរងរបួស កាលពី ថ្ងៃទី១០ ខែវិច្ឆិកាកន្លងទៅ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានប្រាប់ទៅបណ្តាអង្គទូតទាំងនោះថា បញ្ហានេះគប្បីត្រូវតែមានការស៊ើបអង្កេតឲ្យមានឯករាជ្យផងដែរ ដោយពុំគួរអនុញ្ញាតឲ្យរឿងនេះធ្វើឲ្យខូច ដល់ដំណើរការសន្តិភាពនោះទេ។ ជាមួយគ្នានោះលោកជំទាវ បានបង្ហាញការសោកស្តាយដែលមានទា ហានថៃរងរបួស និងបានគួសបញ្ជាក់ថា ឧប្បត្តិហេតុនេះបានកើតឡើងនៅជិតប្រាសាទព្រះវិហារ ដែលជា តំបន់គេស្គាល់យ៉ាងច្បាស់ថា ពោពេញទៅដោយមីន ដែលបន្សល់ពីសង្រ្គាមស៊ីវិលកម្ពុជាកាលពីទសវត្សរ៍ ឆ្នាំ១៩៨០នោះ។ លោកជំទាវក៏បានប្រកាសបដិសេធដាច់អហង្ការនូវការចោទប្រកាន់ថា កងកម្លាំងកម្ពុជា បានដាក់មីនថ្មីនេះផងដែរ។
នៅក្នុងឱកាសធ្វើបទបង្ហាញនោះដែរ លោកជំទាវ អ៊ាត សោភា ក៏បានបញ្ជាក់ប្រាប់ទៅបណ្តាអង្គ ទូត និងអង្គការអន្តរជាតិនានាជាថ្មីម្តងទៀតផងដែរថា កម្ពុជាប្តេជ្ញាចិត្តដោយឥតងាករេ ក្នុងការអនុវត្តយ៉ាង ពេញលេញនូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមក្រុងកូឡាឡាំពួស្តីពីការដោះ ស្រាយជម្លោះដោយសន្តិវិធីដែលបានចុះហត្ថលេខាដោយនាយករដ្ឋមន្រ្តីកម្ពុជា និងថៃកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ផងដែរ៕
អត្ថបទ បាន ចក់




-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព