ព័ត៌មាន
កម្ពុជាជម្រាបបច្ចុប្បន្នភាពពីការបំពានបន្ថែមរបស់ថៃ ជូននាយិកាការិយាល័យអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ
ឯកឧត្តម ឯកអគ្គរាជទូត អ៊ិន តារា តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានជួបប្រជុំជាមួយលោកជំទាវ Tatyana Valovaya នាយិកា ការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ដើម្បីធ្វើបច្ចុប្បន្នភាពអំពីជម្លោះប្រដាប់អាវុធកម្ពុជា-ថៃដែលកំពុងបន្តកើតមាន។
ឯកឧត្តមបានគូសបញ្ជាក់ថា ស្ថានភាពតាមបណ្តោយព្រំដែននៅតែមានភាពផុយស្រួយខ្លាំង ជាមួយនឹងការឈ្លានពានរបស់ថៃជាបន្តបន្ទាប់ សកម្មភាពបង្ខិតបង្ខំប្រឆាំងនឹងជនស៊ីវិល ការឡោមព័ទ្ធភូមិ និងការបដិសេធរបស់ប្រទេសថៃក្នុងការបញ្ជូនទាហានកម្ពុជាទាំង ១៨នាក់ ត្រឡប់ទៅវិញ ទោះបីជាមានការព្រមព្រៀងពីមុនក៏ដោយ។ ឯកឧត្តមបានបញ្ជាក់ថា ការចោទប្រកាន់របស់ប្រទេសថៃអំពីឧប្បត្តិហេតុផ្ទុះមីនថ្មី នៅថ្ងៃទី១០ ខែវិច្ឆិកា ទាក់ទងនឹងមីនចាស់ៗ។ កំណត់ត្រាសកម្មភាពមីនដែលទទួលស្គាល់ជាអន្តរជាតិរបស់កម្ពុជា បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនចំពោះពិភពលោកដែលគ្មានមីន ហើយមិនមានមូលដ្ឋានគួរឱ្យទុកចិត្តដើម្បីបង្ហាញថា ជាការដាក់មីនថ្មីនោះទេ។ កម្ពុជាមិនមានផលប្រយោជន៍ក្នុងការដាក់មីនថ្មីទេ។ កម្ពុជាមិនដែលធ្វើដូច្នេះទេ ហើយក៏នឹងមិនធ្វើដូច្នេះឡើយ។
ការចោទប្រកាន់នេះត្រូវបានប្រើជាលេសដើម្បីផ្អាកកិច្ចព្រមព្រៀងសន្តិភាព និងបង្កើនភាពតានតឹង។
ឯកឧត្តមបានគូសបញ្ជាក់បន្ថែមទៀតអំពីការបាញ់ប្រហាររបស់ទាហានថៃកាលពីថ្ងៃទី១២ ខែវិច្ឆិកា ដែលបានសម្លាប់ជនស៊ីវិលកម្ពុជាម្នាក់ និងរបួសបីនាក់ផ្សេងទៀត និងការរំលោភសេពសន្ថវៈលើពលករចំណាកស្រុកកម្ពុជាម្នាក់ដោយទាហានថៃចំនួន ៧នាក់ នៅថ្ងៃទី១៥ ខែវិច្ឆិកា ដែលជាហេតុការណ៍ធ្ងន់ធ្ងរ ឆ្លុះបញ្ចាំងពីបរិយាកាសសន្តិសុខកាន់តែយ៉ាប់យ៉ឺន។ ទង្វើបែបនេះគឺជាការបំពានច្បាប់សិទ្ធិមនុស្ស និងមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ។ ឯកឧត្តមបានស្នើអង្គការសហប្រជាជាតិបន្តពិនិត្យតាមដាន និងគាំទ្រការដោះស្រាយវិវាទដោយសន្តិវិធី៕

-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព