ព័ត៌មាន
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ចុះសួរសុខទុក្ខចែកអំណោយដល់ពលការិនី និងពលរដ្ឋរងគ្រោះពីការរំលោភបំពានផ្លូវភេទ និងបាញ់ប្រហារដោយយោធាថៃ នៅមន្ទីរពេទ្យកាល់ម៉ែត
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយលោកជំទាវ ឡោក ខេង ប្រធានក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី និងជាប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា កាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំ២០២៥នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនពលការិនីខ្មែររងគ្រោះពីការរំលោភបំពានផ្លូវភេទពីសំណាក់ទាហានឈុតខ្មៅថៃ និងវីរៈកងទ័ព ពលរដ្ឋស្លូតដែលរងការបាញ់ប្រហារពីសំណាក់ទាហានខ្មៅថៃ នាពេលកន្លងមកដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។
ដំណើរចុះសួរសុខទុក្ខ និងប្រគល់អំណោយមនុស្សធម៌នាពេលនេះ គឺជាយកចិត្តទុក្ខដាក់ពីការលំបាករបស់ប្រជាពលរដ្ឋពីថ្នាក់ដឹកនាំរដ្ឋសភានិងសមាជិកសមាជិការដ្ឋសភាទំាងអស់ ក្រោមពាក្យស្លោកថា ទីណាមានទុក្ខមានមុខតំណាងរាស្រ្ត។ សកម្មភាពនេះកើតឡើងស្របពេលដែលរាជរដ្ឋាភិបាល ក៏ដូចជាកាកបាទក្រហមកម្ពុជា និងស្ថាប័ននានាបានរួមគ្នាក្នុងការស្មារតីជាតិនិយម យកចិត្តទុកដាក់ខ្ពស់ដល់ប្រជាពលរដ្ឋរងគ្រោះពីការរំលោភបំពាន និងការបាញ់ប្រហាឃោឃៅរបស់ទាហានថៃ។ ថ្នាក់ដឹកនាំស្ថាប័នជាតិសំខាន់ៗ ទាំងស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ សហជីព និងមហាជនទូទៅ កំពុងបន្តថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើអមនុស្សធម៌នេះ និងទាមទារយុត្តិធម៌ជាដាច់ខាត។
សម្តេចប្រធានរដ្ឋសភា និងគណៈប្រតិភូបានសម្តែងនូវក្តីបារម្ភ និងសោកស្តាយជាពន់ពេក និងបានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអំពើអមនុស្សធម៌ ដែលបានប្រព្រឹត្តឡើងដោយយោធាថៃមកលើពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានិងបានទាមទារយុត្តិធម៌ជូនដល់ជនរងគ្រោះជានិច្ច។ សម្តេចប្រធានរដ្ឋសភានិងគណៈប្រតិភូ បានលើកទឹកចិត្តដល់នារីរងគ្រោះ ក៏ដូចជាពលរដ្ឋរងគ្រោះដទៃទៀត មានស្មារតីរឹងមាំ និង ខិតខំថែរក្សាសុខភាពដើម្បីឆាប់ជាសះស្បើយឡើងវិញនិងមានការជឿជាក់លើរាជរដ្ឋាភិបាលក្នុងការរស្វែងរកយុត្តិធម៌ជូន។
សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណជ្រាលជ្រៅជូនក្រុមគ្រូពេទ្យទំាងអស់ដែលបានយកចិត្តទុកដាក់ព្យាបាល ថែទំាសុខភាពដល់បងប្អូនរងគ្រោះទំាងអស់។ ជាពិសេសសម្តេចបានគោរពថ្លែងអំណរគុណ សម្ដេចគតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានយកចិត្តទុក្ខដាក់ចាត់មន្រ្តីចុះមកជាប់ជាប្រចាំក្នុងការផ្តល់ការឧបត្ថម្ភគំាទ្រំាងសម្ភារៈ ថវិកា និងស្មារតីដល់ពលរដ្ឋរងគ្រោះទំាងអស់។
សម្តេចប្រធានរដ្ឋសភា និងគណៈប្រតិភូបាននាំយកអំណោយមនុស្សធម៌ ព្រមទាំងថវិកាមួយចំនួនដល់ជនរងគ្រោះ ដែលក្នុងនោះពលការិនីរងគ្រោះដោយទាហានថៃរំលោភបំពាន ទទួលបានថវិកា ចំនួន ៧,០០០,០០០ (ប្រាំពីរលាន) រៀល រួមនឹងផ្លែឈើ១កន្ត្រក និងទឹកភេសជ្ជៈ ១កន្ត្រក ចំណែកឯជនរងគ្រោះដោយការបាញ់ប្រហារ ទទួលបានថវិកា ចំនួន ៦លានរៀល រួមនឹងផ្លែឈើ ១កន្ត្រក និង ពលទាហានដែលរងរបួស ទទួលបានថវិកា ចំនួន ៦លានរៀល អ្នកកំដរក៏ទទួលបានថវិកាក្នុងម្នាក់ ៥០ម៉ឺនរៀល ដែលសរុបថវិកា ដែលចែកជូននៅក្នុងឱកាសនោះ ចំនួន ២០លាន និង៥០ម៉ឺនរៀល៕






-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព