កីឡា
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ការជិះកង់ ដើម្បីបរិស្ថាន ជិះកង់ដើម្បីភពផែនដី ដើម្បីជំរុញដល់បរិស្ថានស្អាតប្រកបដោយចីរភាព
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ការជិះកង់ដើម្បីបរិស្ថាន ជិះកង់ដើម្បីភពផែនដី ( Pedal for the Planet Cycle for Tomorrow )2025 ដែលរៀបចំដោយសហភាពអ៊ឺរ៉ុប ប្រចាំកម្ពុជា សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងសាលារាជធានីភ្នំពេញ និងមានអ្នកចូលរួមជិះកង់ប្រមាណជាង៣០០០នាក់។
ព្រឹត្តិការណ៍ជិះកង់ដ៏ធំប្រចាំឆ្នាំ 2025 នៅប្រទេសកម្ពុជា រៀបចំឡើងដើម្បីជំរុញដល់បរិស្ថានស្អាតប្រកបដោយចីរភាពហើយក៏ជាព្រឹត្តិការណ៍ នាំមកនូវការជួបជុំគ្នាពីមហាជន យុវជន និងដៃគូសហការនានាជាច្រើនដើម្បីជំរុញដល់ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិចថែរក្សាបរិស្ថានបៃតង!
តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានកោតសរសើរ និងថ្ងៃអំណរគុណចំពោះឯកឧត្តម Igor Driesmans ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ដែលបានរៀបចំផ្តួចផ្តើមព្រឹត្តិការណ៍នេះ ហើយព្រឹត្តិការណ៍នេះក៏ជាសក្ខីភាព ភាពជាដៃគូដ៏រឹងមាំរវាងសហភាពអឺរ៉ុប និងកម្ពុជា ជាពិសេសការលើកទឹកចិត្តដល់ការចូលរួមរបស់សហគមន៍ យុវជនគ្រប់ជំនាន់ ឱ្យចេះស្រឡាញ់ការពារបរិស្ថានបៃតង ស្រលាញ់សុខភាពជួយកាត់បន្ថយផ្សែងឧស្ម័ន នឹងបានផ្តល់នូវភាពសប្បាយរីករាយ រក្សានូវសុខភាពល្អ កាយសម្បទារឹងមាំ រួមទាំងជួយរក្សាភាពសកម្មនៃរាងកាយ បំបាត់នូវទុកកង្វល់ ជម្រុញដល់ចលនាសសៃឈាមនិងធ្វើឱ្យសុខភាពរឹងមាំជាដើម៕







-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន