ព័ត៌មាន
ក្រុមប្រឹក្សាថ្មីសន្យាជំរុញការផ្តល់សេវាសាធារណៈ និងតាមដានបញ្ហាសន្តិសុខ ក្នុងសហគមន៍ឱ្យបានល្អ
ក្រុមប្រឹក្សាអាណត្តិថ្មី ដែលទើបជាប់ឆ្នោតនៃការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ បានសន្យាជំរុញដល់ការផ្តល់សេវាសាធារណៈរបស់អាជ្ញាធរ និងតាមដានពាក់ព័ន្ធការគ្រប់គ្រងបញ្ហាសន្តិសុខក្នុងសហគមន៍ឱ្យបានល្អ។
ថ្លែងប្រាប់ BTV នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាដែលទើបចូលកាន់តំណែងកាលពីថ្មីៗនេះបានឱ្យដឹងថា បន្ទាប់ពីទទួលបានការប្រកាសទទួលស្គាល់ជាក្រុមប្រឹក្សា អាណត្តិទី៤ សមាជិកក្រុមប្រឹក្សាក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ បានបង្ហាញការរីករាយ និងពេញចិត្តដើម្បីត្រៀមខ្លួនក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនជាមួយរដ្ឋបាល ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចសំដៅបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ក្នុងនោះ សមាជិកក្រុមប្រឹក្សា លោក សៅ ដារិទ្ធ និងលោក ថោង ម៉ារឌី បានប្តេជ្ញាចិត្តក្នុងការជំរុញ និងតាមដានដល់ការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបន្តមានប្រសិទ្ធភាព គុណភាព និងបញ្ហាសង្គមមូលដ្ឋានធានាបានសន្តិសុខសណ្តាប់ធ្នាប់បងប្អូនប្រជាពលរដ្ឋមូលដ្ឋាន។
ជាមួយគ្នានេះលោកស្រី ហ៊ុន សុភី លើកឡើងថាក្នុងនាមស្រ្តីជាសមាជិកក្រុមប្រឹក្សាមួយរូបនឹងចូលរួមចំណែកក្នុងការលើកកម្ពស់សិទ្ធិ និងកុមារ ជាពិសេសទប់ស្កាត់ និងប្រយុទ្ធប្រឆាំងមិនឱ្យមានការជួយដូរ និងការប្រើប្រាស់អំពើហិង្សាលើស្រ្តី។
សូមជម្រាបថា យោងតាមច្បាប់របស់ក្រុមប្រឹក្សា គឺក្រុមប្រឹក្សានីមួយៗ ត្រូវធ្វើជាតំណាង និងធ្វើសកម្មភាពក្នុងនាមជាប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ក្នុងនោះក្រុមប្រឹក្សា ត្រូវបង្កើតជំរុញ និងធ្វើឱ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ លើសពីនេះ ក្រុមប្រឹក្សាមានតួនាទីចាត់ចែងកិច្ចការចាំបាច់នានាដើម្បីសម្រេចនូវគោលបំណងក្នុងការបង្កើតការជំរុញ និងការធ្វើឱ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។
សូមជម្រាបថា គិតមកដល់ពេលនេះ តាមបណ្តារាជធានី-ខេត្តជាច្រើនបានប្រកាសចូលកាន់តំណែងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌរួចរាល់ ដើម្បីឈានទៅរកការរៀបចំកិច្ចប្រជុំដំបូង និងកិច្ចប្រជុំវិសាមញ្ញរបស់ខ្លួនទៅការសម្រេចរបស់រាជធានី ខេត្តនីមួយៗ៕
អត្ថបទ៖ សេក ឧត្តម
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧