ព័ត៌មាន
ពលរដ្ឋសាទរចំពោះប្រព័ន្ធដោះទឹកជំនន់ចេញពីភ្នំពេញ និងតំបន់រណប ស្ទឹងព្រែកត្នោត
រាជរដ្ឋាភិបាល បាននឹងកំពុងកសាងកែលម្អប្រព័ន្ធធារាសាស្ត្រយ៉ាងរឹងមាំ ក្នុងគោលដៅសំខាន់រំដោះ ពង្វាងទឹកជំនន់មិនឱ្យជន់លិច រាជធានីភ្នំពេញ និងតំបន់រណប។ ការស្ថាបនាលើប្រព័ន្ធធារាសាស្ត្រនេះ ទទួលបានការសាទរជាខ្លាំងពីប្រជាពលរដ្ឋ ពិសេស ពលរដ្ឋដែលតែងមានការព្រួយបារម្ភពីការជន់លិចជារៀងរាល់ឆ្នាំ។

ការស្ថាបនាប្រព័ន្ធធារាសាស្ត្រ ដើម្បីរំដោះពង្វាងទឹកជំនន់ មិនឱ្យជន់លិច រាជធានីភ្នំពេញ និងតំបន់រណប បាននឹងកំពុងចាប់ផ្ដើម។ គម្រោងនេះ ចាប់ផ្ដើមតាំងពីភូមិសាស្ត្រ ខេត្តកំពង់ស្ពឺ ឆ្លងកាត់ស្រុកកណ្ដាលស្ទឹង ខេត្ត កណ្ដាល ក៏ដូចជាការស្ថាបនាក្នុងភូមិសាស្ត្រក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ និងការស្ថាបនានៅប្រព័ន្ធធារាសាស្ត្រ នៅព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

គម្រោងស្ថាបនាប្រព័ន្ធធារាសាស្ត្រនេះ ជាការប្រែមុខមាត់ថ្មី ជាគម្រោងផ្ដល់ស្នាមញញឹមដល់ប្រជាពលរដ្ឋគ្រប់រូប។ ជាក់ស្ដែងសម្រាប់ពលរដ្ឋ រស់នៅតាមបណ្ដោយប្រព័ន្ធទឹកនៅ ភូមិសាស្ត្រសង្កាត់ ព្រែកហូរ លើកឡើងថា ការស្ថាបនានេះ គឺមានភាពរឹងមាំ ផ្លាស់ប្ដូរពីស្ទឹងដែលពោពេញដោយ ដើមឈើ សំរាម តូចចង្អៀត ទៅជាប្រព័ន្ធធារាសាស្ត្រ ដែលមានសោភ័ណ្ឌភាព ធំទូលាយ រឹងមាំ ដោយរាបថ្ម ចាក់បេតុងយ៉ាងស្រស់ស្អាត។សមិទ្ធផលនេះផ្ដល់ជាទំនុកចិត្ត សម្រាប់ពួកគាត់។ ទំនុកចិត្តព្រោះលែងព្រួយបារម្ភ ពីបញ្ហាទឹកជំនន់ ដូចកាលពីមុន។

ប្រព័ន្ធធារាសាស្ត្រដែលកំពុងស្ថាបនានេះ មាននៅបីទីតាំងសំខាន់ៗ។ ទីតាំងទី ១ គឺប្រព័ន្ធស្ទឹងតូច ដែលជួយដកទឹកចេញពីស្ទឹងព្រែកត្នោត ត្រង់ចំណុច ឃុំ រលាំងចក និងឃុំរលាំងគ្រើល ស្រុកសំរោង កាត់ ស្រុកគងពីសី ខេត្ត កំពង់ស្ពឺ និងកាត់ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ទី២ ជាប្រព័ន្ធប្រឡាយជើងឯក ស្ថិតក្នុងភូមិសាស្ត្រ ខណ្ឌនដង្កោ រាជធានីភ្នំពេញ និងទី ៣ ជាប្រព័ន្ធធារាសាស្ត្រនៅព្រែកហូរ ដែលអាចដកទឹកចេញពីស្ទឹងព្រែកត្នោត ត្រង់ចំណុច ក្រុងតាខ្មៅ៕


អត្ថបទ៖ គឹម ហុក
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧