កីឡា
វាយកូនឃ្លីលើតុកម្ពុជាទទួលបានសម្ភារៈហ្វឹកហាត់ពីសហព័ន្ធអន្តរជាតិ
សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ទទួលបានសម្ភារៈហ្វឹកហាត់ពីសហព័ន្ធវាយកូនឃ្លីលើតុអន្តរជាតិ ដើម្បីប្រគល់បន្ត ដល់សមាគម ក្លិប ចំនួន៤ រួមមាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បណ្ឌិត្យសភានគរបាលកម្ពុជា គណៈកម្មាធិការជាតិស៉្បេស្បាលអូឡាំពិកកម្ពុជា និងវិទ្យាល័យបាក់ទូក។ ក្រោមការឧបត្ថម្ភរបស់សហព័ន្ធកីឡាវាយកូនឃ្លីលើតុអន្តរជាតិដើម្បីជំរុញ និងការអភិឌ្ឍនប្រភេទមួយនេះឲ្យមានការរីកចម្រើនក្នុងដំណើរឆ្ពោះព្រឹត្តិការណ៍ការប្រកួតកីឡាយុវជនអាស៊ីឆ្នាំ២០៣១ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។

លោក ហេង សុខជាតិ អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានប្រាប់ឲ្យដឹងថា សម្ភារកីឡាវាយកូនឃ្លីលើតុនេះ ជាការចូលរួមចំណែកការអភិវន្ឍ ឲ្យកាន់តែមានលក្ខណៈផុលផុស នឹងកាន់តែច្រើនថែមទៀត និងជាឱកាសដើម្បី បង្កើតនូវបរិយាកាស ប្រកួតប្រជែងកាន់តែទូលំទូលាយ ម្យ៉ាងវិញទៀតដើម្បីលើកកម្ពស់សមត្ថភាព និងបច្ចេកទេសក្នុងការប្រកួតកីឡាវាយកូនឃ្លីលើតុ របស់យើងឲ្យកាន់តែមានការរីកចម្រើន បង្កើនការផលលិទ្ធធនធានបន្តវេនឲ្យបានច្រើន នាពេលអនាគត។

សូមជម្រាបថា ការប្រគល់ជូនសម្ភារៈកីឡានេះ មានការចូលរួមប្រគល់ពី លោក លោក ស៊ុន សុទ្ធារិទ្ធ ទីប្រឹក្សាជាន់ខ្ពស់ទទួលបន្ទុកផ្នែកបច្ចេកទេសរបស់សហព័ន្ធ ជូនទៅដល់អ្នកតំណាងអង្គភាពកីឡាទំាង ៤ នៅសាលហ្វឹកហាត់របស់សហព័ន្ធក្នុងពហុកីឡដ្ឋានជាតិ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥។ក្រោមការឧបត្ថម្ភពីសហព័ន្ធវាយកូនឃ្លីលើតុអន្តជាតិ សហព័ន្ធបានឧបត្តម្ភសម្ភារកីឡាវាយកូនឃ្លីលើតុចំនួន ៤ អង្គភាព ក្នុងមួយអង្គភាព ទទួលបានតុកីឡាវាយកូនឃ្លីលើតុ (ប៉េងប៉ុង) ចំនួន ២ សំណាញ់ ចំនួន ២ រ៉ាកែតវាយកូនឃ្លីលើតុ (រ៉ាកែតប៉េងប៉ុង) ចំនួន ១០ -និងគ្រាប់បាល់ (គ្រាប់ប៉េងប៉ុង) ចំនួន ២៤០ គ្រាប់ផងដែរ៕

-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន