ព័ត៌មាន
គណៈកម្មការអន្តរក្រសួង រៀបចំក្រុងពាលីត្រៀមរំលឹកខួបលើកទី៤៧ ដំណើរឆ្ពោះទៅការផ្តួលរំលំរបបខ្មែរក្រហម
ឯកឧត្តមយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ជាប្រធានគណៈកម្មការអន្តរក្រសួង
ឯកឧត្តមយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ជាប្រធានគណៈកម្មការអន្តរក្រសួង បានរៀបចំពិធីក្រុងពាលីសុំសេចក្តីសុខចម្រើន និង ចែករង្វាន់ជយលាភីស្នាដៃឆ្នើមលើវិញ្ញាសារគំនូរ ចម្រៀង និង កំណាព្យ លើខ្លឹមសារថ្ងៃប្រវត្តិសាស្ត្រ មុនពេលកម្មវិធីផ្លូវការដែលនឹងចាប់ផ្តើមនៅថ្ងៃស្អែក ទី២០ ខែមិថុនា ឆ្នាំ២០២៤។

ដើម្បីត្រៀមរៀបចំពិធីគម្រប់៤៧ឆ្នាំដំណើរតស៊ូឆ្ពោះទៅរកការរំដោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន និង យុទ្ធមិត្តរំដោះជាតិ និង ប្រជាជនកម្ពុជា ចេញពីការកាប់សម្លាប់នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅព្រឹកថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២៤នេះ នៅតំបន់ប្រវត្តិសាស្ត្រយោធាកោះថ្ម X16 មានរៀបចំពិធីក្រុងពាលីសុំសេចក្តីសុខចម្រើន ត្រៀមបុកគ្រឹះសាងសង់អគារស្នាក់នៅបុគ្គលិក និង អាគារទទួលភ្ញៀវ បន្ថែមលើហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ក្រោមវត្តមាន ឯកឧត្តមយឧត្តមសេនីយ៍ សៅ សុខាប្រធានគណៈកម្មការអន្តរក្រសួង ។

ឯកឧត្តមយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំគិតចាប់ពីឆ្នាំ២០១៧មក រាជរដ្ឋាភិបាលកម្ពុជា តែងរៀបចំប្រារព្ធខួបដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប៉ុលពតបស់សម្តេចតេជោ ហ៊ុន សែន និង យុទ្ធមិត្ត ដើម្បីបង្ហាញពីការដឹងគុណជានិច្ចចំពោះវីរៈភាពអង់អាចក្លាហាន ហ៊ានបូជា ពលីដើម្បីប្រជាជនកម្ពុជា។ ឯកឧត្តមបានបន្តថានៅឆ្នាំនេះគណៈកម្មការអន្តរក្រសួងនៅតែបន្តកសាងហេដ្ឋាចរនាសម្ព័ន្ធចាំបាច់បន្ថែមទៀតដូចជា អាគារស្នាក់នៅបុគ្គលិក និងអគារទទួលភ្ញៀវដើម្បីប្រែក្លាយតំបន់នេះជាតំបន់ព្រំដែនសន្តិភាព តំបន់ទេសចរប្រវត្តិសាស្ត្រ សេដ្ឋកិច្ច វប្បធម៌ និង ដើម្បីផ្សព្វផ្សាយនូវការលះបង់របស់មេដឹកនាំកម្ពុជា គឺ សម្តេចតេជោ ហ៊ុន សែន ដែលជាមេដឹកនាំមួយរូប ហ៊ានពលី លះបង់គ្រប់បែបយ៉ាង លែងគិតសូម្បីតែជីវិតខ្លួនឯង ប្តូរយកនូវការរស់រានមានជីវិត របស់ពលរដ្ឋខ្មែរទូទាំងប្រទេស។ ឯកឧត្តមបានបញ្ជាក់ទៀតថា X16 គឺសម្តៅលើ និយាមការផែនទី នៃការបែងចែកព្រំដែនរវាង កម្ពុជា និង វៀតណាម ដែលមានចម្ងាយពីអក្ស ព្រំដែនត្រឹមតែ ១០០ម៉ែត្រប៉ុណ្ណោះ ហើយទីនេះគឺជាទីតាំងសំខាន់បំផុតនៃដំណើរឆ្ពោះទៅការរំដោះជាតិកម្ពុជា ។

សូមបញ្ជាក់ថា នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២៤ ស្អែកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹង អញ្ចើញជាអធិបតីក្នុងពិធីរំលឹកខួបលើកទី៤៧ នៃដំណើរឆ្ពោះការផ្តួលរំលំរបបប៉ុលពតនៅតំបន់ប្រវត្តិសាស្ត្រយោធា កោះថ្មX16ដែលស្ថិតនៅក្នុង ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
គួររំលឹកថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ស្អែកនេះ គឺជាខួបគម្រប់ ៤៧ឆ្នាំ នៃដំណើរតស៊ូឆ្ពោះទៅរកការរំដោះជាតិរបស់សម្តេចតេជោហ៊ុន សែន និង យុទ្ធមិត្តដើម្បីរំដោះជាតិ និងប្រជាជនកម្ពុជាចេញពីការកាប់សម្លាប់នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ជាពេលដែលសមមិត្ត ហ៊ុន សែន ក្នុងវ័យ ២៥ឆ្នាំ រួមនឹង យុទ្ធមិត្តដ៏ស្ម័គ្រស្មោះ ៤រូបផ្សេងទៀត បានសម្រេច ចិត្តក្នុង ស្ថានភាពដ៏តាន់តឹង បំផុតលាចាក ទឹកដីលាចាកឧត្តមភរិយា និងកូនក្នុងផ្ទៃ ជាទីស្រឡាញ់ ធ្វើដំណើរជ្រែកស្បៃរាត្រីឆ្លង កាត់ព្រំដែនទាំងគ្រោះថ្នាក់បំផុត ឆ្ពោះទៅកាន់ប្រទេសវៀតណាមដើម្បីស្វែងរកគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីក្រញាំបិសាចដ៏សែនឃោរឃៅ ប៉ុលពត។ ផ្តើមចេញពីដំណើរតស៊ូជាមួយទឹកចិត្តដ៏មុះមុតនោះហើយទើបនាំឱ្យមានការរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជាចេញពីរបបវាលពីឃាត ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ហើយឈានឆ្ពោះទៅរកការបិទបញ្ចប់ភ្លើងសង្គ្រាម បិទបញ្ចប់ការបែកបាក់ជាតិនាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងការកសាង អភិវឌ្ឍប្រទេសឱ្យរីកចម្រើនដូចពេលបច្ចុប្បន្ន។ ដើម្បីរំលឹកដល់ស្លាកស្នាមប្រវត្តិសាស្ត្រដ៏មានគុណតម្លៃសម្រាប់ជាតិ និង ប្រជាជន និង នៅឆ្នាំ២០១៧ដែលចំខួប៤០ឆ្នាំ នៃការ ចេញតស៊ូនេះ សម្តេចតេជោ ហ៊ុន សែន រួមនឹងយុទ្ធមិត្តដែលនៅមានជីវិតពេលនោះបាន ធ្វើដំណើររួមគ្នាទៅកាន់គ្រប់ចំណុចក្នុងដំណាក់កាលតស៊ូ។ ចាប់តាំង ពីឆ្នាំ២០១៧ នោះមក ក្រសួងការពារជាតិក៏បានទទួល ភារកិច្ចរៀបចំប្រារព្ធ ពិធី មួយនេះ ជារៀង រាល់ ឆ្នាំ។ បន្ថែមពីលើនោះ ក៏មានការរៀបចំសាងសង់នូវសំណង់នានានៅលើតំបន់ ប្រវត្តិ សាស្ត្រ មួយនេះផងដែរ ដើម្បីតម្កល់ទុកជាមរតកដល់មនុស្សជំនាន់ក្រោយ៕











-
ព័ត៌មាន2 days agoសមាគមគីមីកម្ពុជា ត្រៀមបង្កើតក្លឹបគីមីនៅតាមវិទ្យាល័យនានា ដើម្បីជួយបង្រៀនសិស្សបន្ថែម
-
ព័ត៌មាន3 days ago សម្ដេចតេជោ ហ៊ុន សែន រម្លឹក បកស្រាយប្រវត្តិ និងអ្នកនិពន្ធពិត នៃចម្រៀង “ឱ! ភ្នំពេញអើយ”
-
ព័ត៌មាន1 week agoនគរបាលរាជធានី នឹងចាប់ផ្តើមចុះរឹតបន្តឹងច្បាប់ចរាចរណ៍តាមរយៈការអប់រំ ដោយមិនផាកពិន័យ នៅថ្ងៃទី០១ ធ្នូខាងមុខ
-
ព័ត៌មាន3 days agoរដ្ឋបាលខេត្តកំពង់ឆ្នាំង ស្នើអង្គភាពនានាចូលរួមទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ
-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បទបញ្ជាបន្ទាន់ឲ្យសមត្ថកិច្ចពាក់ព័ន្ធចុះបង្ក្រាបឲ្យអស់នូវមុខសញ្ញាក្រុមក្មេងទំនើង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
-
ព័ត៌មាន3 days agoថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចូលទស្សនាស្វែងយល់ពីសមុច្ច័យក្នុងសារមន្ទីរខេត្តកំពង់ឆ្នាំង
-
ព័ត៌មាន4 days agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ «ការលើកស្ទួយធុរកិច្ចស្រ្តីនឹងជំរុញឱ្យសេដ្ឋកិច្ចជាតិកើនឡើង»
-
ព័ត៌មាន1 week agoឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញចូលជួបសម្តែងការគួរសមចំពោះប្រធានរដ្ឋ និងជាអគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ នៅទីក្រុងវៀងចន្ទន៍