ព័ត៌មាន
ស្ថានទូតឥណ្ឌា និងកម្ពុជា រៀបចំទិវាយោគៈអន្តរជាតិ លើកទី១០
ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា រួមទាំងតំណាងក្រសួងស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំ ទិវាយោគៈអន្តរជាតិ លើកទី១០។ ការរៀបចំនេះ ធ្វើឡើងនៅទីតាំងពហុកីឡដ្ឋានជាតិអូឡាំពិក នៅព្រឹកថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៤នេះ។

ស្ថានទូតឥណ្ឌា ក្រោមវត្តមានលោកជំទាវ ឯកអគ្គរដ្ឋទូត Devyani Khobragade រួមទាំងតំណាងមកពីក្រសួង ទេសចរណ៍ ក្រសួងអប់រំ យុវជន និងកីឡា និងតំណាងមកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចូលរួមរៀបចំ ទិវាយោគៈអន្តរជាតិលើកទី ១០។ ការរៀបចំទិវានេះ ក្រៅពីវត្តមានគណៈអធិបតី ក៏មានវត្តមាន សាធារណជន ក៏ដូចជាវត្តមានសិស្សសាលាចូលរួមផងដែរ ដោយសកម្មភាពការហាត់យោគៈបានចាប់ផ្ដើមតាំងពីព្រឹកព្រលឹម នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

សម្រាប់ការរៀបចំទិវាយោគៈនេះឡើង លោកជំទាវ ឯកអគ្គរដ្ឋទូត Devyani Khobragade លើកឡើងជាការអរគុណដល់គ្រប់ភាពគីពាក់ព័ន្ធ ដែលបានចូលរួមរៀបចំឱ្យមានកម្មវិធីនេះឡើង។ លោកជំទាវបន្តថា សម្រាប់ទិវាយោគៈក្នុង ឆ្នាំ ២០២៤នេះ រៀបចំឡើងប្រធានបទ « យោគៈសម្រាប់ខ្លួនឯង យោគៈសម្រាប់សង្គមជាតិ»។ លោកជំទាវបន្តថា ការជ្រើសរើសប្រធានបទនេះ គឺដោយសារតែយោគៈ ជាផ្នែកសំខាន់មួយក្នុងការផ្សព្វផ្សាយពីសារសន្តិភាព នៅក្នុងសង្គមជាតិរបស់ពួកយើង និងក្នុងពិភពលោកជារួម។ លោកជំទាវ ឯកអគ្គរដ្ឋទូត លើកឡើងបន្ថែមថា ការហាត់យោគៈ ក្រៅពីផ្ដល់ផលវិជ្ជមានលើរូបរាងកាយ ការហាត់យោគៈក៏ផ្ដល់ជាអត្ថប្រយោជន៍សម្រាប់ផ្លូវចិត្តផងដែរ។ លោកជំទាវ ពិតជាសប្បាយចិត្ត នៅពេលដែលប្រជាជនកម្ពុជាកាន់តែច្រើន ចាប់ផ្ដើមហ្វឹកហាត់យោគៈ។

ក្នុងពិធីដដែលនេះ ឯកឧត្តម ហ៊ុល សីលា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងដែរថា កន្លងទៅក្រសួងទេសចរណ៍ បានសហការជាមួយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា រៀបចំទិវាយោគៈអន្តរជាតិចំនួន ៩លើករួចមកហើយ នៅតាមគោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជា។ ការរៀបចំទាំងនេះ បានទាក់ទាញឱ្យមានការចូលរួមជាច្រើនពីសាធារណជន ភ្ញៀវទេចរជាតិ និងអន្តរជាតិផងដែរ។

ឯកឧត្តមលើកឡើងបន្ថែមថា ការរៀបចំទិវាយោគៈនៅថ្ងៃនេះ ក៏មានសារៈសំខាន់ក្នុងការជំរុញផ្សព្វផ្សាយសក្ដានុពលទេសចរណ៍កម្ពុជា លើកឆាកអន្តរជាតិ ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌា តាមរយៈការលើកកម្ពស់ទំនាក់ទំនង សង្គម វប្បធម៌ សេដ្ឋកិច្ច រវាងប្រជាជន និងប្រជាជន ព្រមទាំងអបអរសាទរការហោះហើរត្រង់លើកដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ពីភ្នំពេញ ទៅញូដេលី និង ពីញូដេលី មកភ្នំពេញ៕









-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧