ព័ត៌មាន
ឯកឧត្តមបណ្ឌិត លី ធុជ អំពាវនាវឲ្យរដ្ឋភាគី រដ្ឋមិនមែនភាគី និងអង្គការនានា ប្តេជ្ញាចិត្តប្រឹងប្រែងរួមគ្នា ដើម្បីពន្លឿនការអនុវត្តបន្ថែមឈានដល់គោលដៅរួមនៃអនុសញ្ញាអូតាវ៉ា
ក្នុងនាមជារដ្ឋភាគី ឯកឧត្តម លី ធុជ បានអំពាវនាវឱ្យភាគីពាក់ព័ន្ធបន្តពង្រឹងភាពជាដៃគូកិច្ចស ហប្រតិបត្តិការ និងកិច្ចខិតខំប្រឹងប្រែងដើម្បីឆ្ពោះទៅកាន់កិច្ចប្រជុំកំពូលសៀមរាប -អង្គរ និងបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអនុវត្តផែនការសកម្មភាពរយៈពេល ៥ ឆ្នាំ ខាងមុខ។ ជាមួយគ្នានោះ រដ្ឋភាគី រដ្ឋមិនមែនភាគី និងអង្គការនានា ត្រូវបន្តពង្រឹងការប្តេជ្ញាចិត្តផ្នែកនយោបាយ និងការខិតខំប្រឹងប្រែងរួមគ្នា ដើម្បីពន្លឿនការអនុវត្តបន្ថែមទៀត និងឈានដល់គោលដៅរួមនៃអនុសញ្ញាអូតាវ៉ា។

ការអំពាវនាវនេះក្នុងពេល ឯកឧត្តមបណ្ឌិត លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ អញ្ជើញបិទកិច្ចប្រជុំពាក់ កណ្តាលអាណត្តិ (Intersessional Meetings) នៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬ កិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីននៃអនុ សញ្ញាអូតាវ៉ា នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ។
ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងថា កិច្ចប្រជុំពាក់ កណ្តាលអាណត្តិ គឺជាជំហានមួយដ៏សំខាន់នៅលើផ្លូវទៅកាន់កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ហើយព័ត៌មានថ្មីៗបានមកពីរដ្ឋភាគី រដ្ឋមិនមែនភាគី និងអង្គការនានា នឹងត្រូវបន្តពង្រឹង និងយកប្រើប្រាស់ជាធាតុចូលសម្រាប់ការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ។

ក្នុងឱកាសនោះ ក្រៅពីបានស្នើសុំឱ្យភាគីពាក់ព័ន្ធបន្តពង្រឹងភាពជាដៃគូកិច្ចសហប្រតិបត្តិការ និងកិច្ចខិតខំប្រឹង ប្រែងដើម្បីឆ្ពោះទៅកាន់កិច្ចប្រជុំកំពូលសៀមរាប -អង្គរ និងបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ការអនុវត្តផែនការសកម្មភាពរយៈពេល ៥ ឆ្នាំខាងមុខ។ រីឯរដ្ឋភាគី រដ្ឋមិនមែនភាគី និងអង្គការនានា ក៍ត្រូវបន្តពង្រឹងការប្តេជ្ញាចិត្តផ្នែកនយោបាយ និង ការខិតខំប្រឹងប្រែងរួមគ្នាដើម្បីពន្លឿនការអនុវត្តបន្ថែមទៀត និងឈានដល់គោលដៅរួមនៃអនុសញ្ញាអូតាវ៉ាផងដែរនោះ។ ឯកឧត្តមបណ្ឌិត លី ធុជ ក៍បានថ្លែង អំណរគុណដល់ប្រទេសស្វីស ដែលជាម្ចាស់ផ្ទះ និងគាំទ្រដល់ការរៀបចំកិច្ចប្រជុំពាក់កណ្តាលអាណត្តិនេះ ព្រមទាំងបានអរគុណដល់អង្គភាព GICHD ដែលជួយឧបត្ថម្ភគាំទ្រនិងសម្របសម្រួលដល់កិច្ចការរដ្ឋបាលនេះផងដែរ៕



-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧