ព័ត៌មាន
អតីតយុទ្ធជនថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលតែងតម្លើងប្រាក់សោធននិវត្តន៍
អតីតយុទ្ធជន បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលតែងតម្លើងប្រាក់សោធននិវត្តន៍ និងយកចិត្តទុកដាក់ពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។
ក្នុងឱកាសទិវាអតីតយុទ្ធជនកម្ពុជាលើកទី១៧ នៅថ្ងៃទី២១ ខែមិថុនានេះ អតីតយុទ្ធជនទាំងកងទ័ព និងនគរបាល បានបង្ហាញពីការចូលរួមអបអរសាទរដល់ទិវាអតីតយុទ្ធជនកម្ពុជា ដែលតែងតែរៀបចំការអបអរ និងជួបជុំសំណេះសំណាលជារៀងរាល់ឆ្នាំ។ អតីតយុទ្ធជន លើកឡើងថា រយៈពេល១៧ឆ្នាំមកនេះ រាជរដ្ឋាភិបាលតាមរយៈក្រសួងពាក់ព័ន្ធ ជាពិសេសសមាគមអតីតយុទ្ធជនកម្ពុជា បានគិតគូរ និងយកចិត្តទុកដាក់ជាប់ជាប្រចាំអំពីជីវភាព និងការរស់នៅរបស់អតីតយុទ្ធជនគ្រប់រូប។
រយៈពេល១៧ឆ្នាំមកនេះអតីតយុទ្ធជន បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ជាពិសេស សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានជំរុញគោលការណ៍តម្លើងប្រាក់សោធននិវត្តន៍ដល់អតីតយុទ្ធជនឱ្យទទួលបានបៀរវត្សរ៍ច្រើនជាងមុន។
ទន្ទឹមគ្នានោះ អតីតយុទ្ធជន ជឿជាក់ថា តាមរយៈការគិតគូរពីសុខទុក្ខរបស់អតីតយុទ្ធជន រាជរដ្ឋាភិបាល និងសមាគមអតីតយុទ្ធជនកម្ពុជា នឹងបន្តផ្តល់ដី និងផ្ទះដល់អតីតយុទ្ធជនជួបការលំបាកបន្ថែមទៀត ដើម្បីឱ្យពួកគាត់មានជីវភាពកាន់តែល្អប្រសើរ។
សូមជម្រាបថា រាជរដ្ឋាភិបាលតាំងពីការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបន្តមកសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី តែងបានយកចិត្តទុកដាក់លើសុខុមាលភាព និងការលើកកម្ពស់តួនាទីរបស់អតីតយុទ្ធជន ដោយបានផ្តោតលើចំណុចអាទិភាពសំខាន់ចំនួន ៣គឺ ជីវិត, ជីវភាព និងកិត្តិយស៕


អត្ថបទ សេក ឧត្តម
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧