ព័ត៌មាន
ការប្រឡងជ្រើសរើសគ្រូបង្រៀនបឋមសិក្សា លើកទី១ គ្រោងប្រព្រឹត្តិទៅ នៅខែកក្កដា ឆ្នាំ២០២៤
ក្រសួងមុខងារសាធារណៈ បានប្រកាសថា ការប្រឡងជ្រើសរើសគ្រូបឋមសិក្សា សម្រាំងយកបេក្ខជន លើកទី ១ នឹងប្រព្រឹត្តិទៅក្នុង ខែ កក្កដា ខាងមុខ។ ការប្រកាសនេះ ធ្វើឡើងក្រោយពេលមានការសិក្សា និងរៀបចំការងារបច្ចេកទេស ជាច្រើនដំណាក់កាលរួចមក។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សាជាច្រើនរូប។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា បេក្ខជនចំនួន ៤,០៤១នាក់ ឬស្មើរបីដងនៃចំនួនដែលត្រូវជ្រើសរើសជាប់ស្ថាពរចុងក្រោយ (១,៣៤៧នាក់) នឹងត្រូវបានជ្រើសរើស សម្រាប់ការប្រឡងលើកទី១។ ការប្រឡងលើកទី ១នេះ ជាការជ្រើសសម្រាំងបេក្ខជនចេញពីបេក្ខជនដែលមានសិទ្ធិប្រឡងចំនួនសរុប ៣៨,១៦៨នាក់ ។ តាមការគ្រោងទុក អង្គប្រជុំបានកំណត់កាលបរិច្ឆេទ សម្រាប់ការប្រឡងនៅថ្ងៃទី១៣-១៤ និងថ្ងៃទី២០-២១ ខែកក្កដា ឆ្នាំ២០២៤ តាមមណ្ឌលប្រឡងផ្សេងៗគ្នា។
កិច្ចប្រជុំនេះ មានការធ្វើរបាយការណ៍ពីក្រុមការងារបច្ចេកទេស រួមជាមួយការពិភាក្សាលើទិដ្ឋភាពនានា ដើម្បីឱ្យការប្រឡង ប្រព្រឹត្តទៅកាន់តែល្អប្រសើរស្របតាមនិយាមដែលបានដាក់ចេញ និងស្របតាមគោលការណ៍ដែលធ្លាប់បានអនុវត្តកន្លងមក៕








អត្ថបទ: BTV NEWS
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧