ព័ត៌មាន
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ កត្តាសុខសន្តិភាពនាំមកនូវសុខុដុមនីយកម្មសាសនា សម្រាប់ប្រជាជាតិ
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានមាន ប្រសាសន៍ក្រើនរំឮកថា ក្នុងនាមជាខ្មែរ មិនថាជំនាន់នេះ ឬ ជំនាន់ក្រោយត្រូវកត់ត្រា និងចងចាំជាប្រចាំថារបបប្រល័យពូជសាសន៍បានកើតឡើងពិតប្រាកដ ។ សច្ចធម៌នៃប្រវត្តិសាស្រ្ត សោតនាកម្មដ៍ជូរចត់នេះ ធ្វើឲ្យយើងគប្បីយល់អំពីគុណតម្លៃនៃសុខសន្តិភាព ដែលសុខសន្តិភាពគឺជាមូល ដ្ឋានគ្រឹះនៃការវិនិយោគនិងការអភិវឌ្ឍ រួមទាំងផ្តល់ឱកាសសម្រាប់យុវជនជំនាន់ក្រោយក្នុងការរៀនសូត្រ ប្រកបការ ងារ ព្រមទាំងនាំមកនូវសុខុដុមនីយកម្មសាសនាសម្រាប់ប្រជាជាតិផងដែរ។
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានក្រើនរំឮកបែបនេះ ក្នុងខណះតំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធវិហារឥស្លាម ម៉ាស្ជិទអាល់អឹកពើរជ្រៃអណ្តែត នារសៀលថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅភូមិព្រែកតាព្រហ្ម ឃុំកំពង់អុស ក្នុងខេត្តកណ្តាល។

ឯកឧត្តមបានមានប្រសាសន៍ថា កត្តាសន្តិភាព និងស្ថិរ ភាពនយោបាយនេះហើយ ដែលបានផ្តល់ឱកាសឱ្យយើងទាំងអស់គ្នាបានជួបជុំធ្វើបុណ្យរួមគ្នា និងប្រមូលបច្ច័យពី គ្រប់ទិសទី មកកសាងសមិទ្ធផលនានាជាច្រើនឱ្យចេញជា រូបរាងសម្រាប់បម្រើឱ្យឥស្លាមសាសនាដូចពេលនេះ។
ឯកឧត្តមបានថ្លែងថា តាំងពីដើមរៀងមកសាសនាឥស្លាមបានចូលរួមចំណែកជាមួយសាសនាដ៏ទៃទៀត ក្នុងការដើរ តួនាទីយ៉ាងសំខាន់ក្នុងសង្គមខ្មែរ ជាពិសេសការលើក កម្ពស់ការអប់រំចរិយាធម៌ និងសីលធម៌ដល់ប្រជាពលរដ្ឋដែលជាសាសនិកឥស្លាមគ្រប់រូប ។ តាមរយៈការអប់រំទូន្មានទាំងអស់នេះ សាសនាឥស្លាមក៏បានចូលរួមចំណែកក្នុងការធានានូវភាពសុខសាន្ត ភាពសុខដុមនៃសង្គមការ ពារ អភិរក្ស វប្បធម៌ ប្រពៃណី និងបុព្វហេតុសង្គមជាតិជារួមផងដែរ។ ក្នុងន័យនេះ ការពង្រឹងតួនាទីភារកិច្ចរបស់គណៈអ៊ីម៉ាំ ហាកឹម តួន និងម៉ាស្អិត ស៊ូរ៉ាវ ព្រមទាំងសាលា បង្រៀនសាសនា ពិតជាមានសារៈសំខាន់ និងមានអត្ថប្រយោជន៍ សម្រាប់ការប្រតិបត្តិជំនឿសាសនា និងការរួម ចំណែកចូលរួមអភិវឌ្ឍសហគមន៍ឥស្លាម និងសង្គមជាតិ។

ឯកឧត្តមបានអបអរសាទរជាមួយបងប្អូនសាសនិកឥស្លាម និងសហគមន៍ឥស្លាមនៅកម្ពុជា ចំពោះសមិទ្ធផលថ្មីបន្ថែមទៀត ដែលជាចំណែកមួយក្នុងការបន្តដឹកនាំកសាង និងអភិវឌ្ឍសហគមន៍ឥស្លាម ឱ្យកាន់តែរីកចម្រើនបន្ថែមទៀតក្រោមដំបូលនៃសុខសន្តិភាព និង ការអភិវឌ្ឍ។ ទន្ទឹមនឹងនេះឯកឧត្តមបានគូសបញ្ជាក់ផងដែរថា ថ្នាក់ដឹក នាំគ្រប់ជាន់ថ្នាក់ ជាពិសេសរាជរដ្ឋាភិបាលតែងតែបង្កបរិ យាកាសល្អ និងយកចិត្តទុកដាក់លើកកម្ពស់វិស័យសាស នាឥស្លាមតាមរយៈការចូលរួមអភិវឌ្ឍន៍ និងជំរុញកសាងហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើនសម្រាប់បម្រើសាសនាឥស្លាមជាបន្តបន្ទាប់។ ដូច្នេះសមិទ្ធផលដែលយើងទាំង អស់គ្នាមើលឃើញនាពេលបច្ចុប្បន្ន មិនអាចកើតឡើងដោយឯកឯងបានទេ បើមិនមានការចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធ និងការខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលបាននាំ មកនូវ សន្តិភាព និងស្ថិរភាពនយោបាយដូចពេលនេះ ដែលធានាដល់ការអភិវឌ្ឍលើគ្រប់វិស័យទាំងផ្នែកសាសនាចក្រ និង អាណាចក្រ ៕





-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧