ព័ត៌មាន
លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុប្រគេនដល់ទីអាស្រម ពើងតាអេវ លើខ្នងភ្នំគូលេន ក្នុងស្រុកស្វាយលើ ខេត្តសៀមរាប
នាព្រឹកថ្ងៃថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ-ទូរទស្សន៍បាយ័ន បានដឹកនាំក្រុមការងារអញ្ជើញនាំយកនូវទេយ្យវត្ថុរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រគេនដល់ទីអាស្រម ពើងតាអេវ ស្ថិតលើខ្នងភ្នំគូលេន នៅភូមិសង្កែឡាក់ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប និងចែកអំណោយជូនពលរដ្ឋ១៦០គ្រួសារ។

សូមជម្រាបថា ទីអាស្រមនេះស្ថិតនៅតំបន់ដាច់ស្រយាលមួយ នៅលើខ្នងភ្នំគូលេន មានព្រះសង្ឃធុតង្គ ចំនួន១០អង្គ ហើយមិនទាន់មានហេដ្ឋារចនាសម្ព័ន្ធអ្វីច្រើននោះទេសម្រាប់ព្រះសង្ឃ។ ដូច្នេះការប្រគេនទេយ្យទេវត្ថុនៅពេលនេះបានរួមចំណែកក្នុងការដោះស្រាយការលំបាករបស់ព្រះសង្ឃ ដែលគង់នៅទីអាស្រមនេះផងដែរ។

លោកជំទាវ ក៏បានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់នាឱកាសនេះ។

នាឱកាសនេះ លោកជំទាវក៏បានរៀបអាហារមួយពេលយ៉ាងឆ្ងាញ់ពិសាជូនដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋចំនួន១៦០នាក់ នៅនឹងទីអាស្រមនេះ ព្រមទាំងផ្តល់ជាអង្ករ សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ជូនដល់គ្រួសារទាំង១៦០គ្រួសារផងដែរ។ បន្ទាប់មកលោកជំទាវក៏បានអញ្ជើញមកសួរសុខទុក្ខដល់ក្មួយៗសិស្សានុសិស្ស នៅសាលាបឋមសិក្សាសង្កែឡាក់។ លោកជំទាវក៏បានរៀបចំអាហារមួយពេលដល់ក្មួយៗសិស្សានុសិស្ស និងចែកកាតាបម្នាក់១ ដោយមានជាសម្ភារ:សិក្សាជាច្រើនមុខ។

ទេយ្យវត្ថុសម្រាប់ប្រគេនវត្តរួមមាន៖ ០១-អង្ករ១តោន,០២-ត្រីខចំនួន១កេស មាន១០យួរ,០៣-មីចំនួន៥កេសធំ(៣០កេសតូច),០៤- ត្រីងៀតចំនួន ១០ គីឡូ,០៥- សាច់ក្រកចំនួន១០ គីឡូ,០៦- សាច់ជ្រូផាត់ចំនួន១០ គីឡូ,០៧- ទឹកដោះគោខាប់ ចំនួន២កេស ,០៨- កាហ្វេ ចំនួន៥កញ្ចប់ធំ ,០៩- តែចំនួន២គីឡូក្រាម,១០- ស្ករសចំនួន១បេ ,១១- អំបិលចំនួន១បេ,១២- ប៊ីចេងចំនួន១បេ ,១៣- ទឹកត្រីចំនួន៥យួ ,១៤- ទឹកស៊ីអុីវចំនួន៥យួរ ,១៥- សាប៊ូដុំ ចំនួន៣០ដុំតូច,១៦- ច្រាស និងថ្នាំដុសធ្មេញ ចំនួន១០០ឈុត,១៧- ប្រេងកូឡា ចំនួន៥ដុំ ,១៨- ប្រេងខ្យល់ ចំនួន៥ដុំ ,១៩- ទឹកបរិសុទ្ធអារុណា១០កេះ,២០- បច្ច័យសម្រាប់ព្រះសង្ឃ១០អង្គ ដោយ១អង្គ២០ម៉ឺនរៀល ,២១-បច្ច័យសម្រាប់វត្ត ២លានរៀល។
សម្ភារៈសម្រាប់ប្រជាពលរដ្ឋចំនួន១៦០គ្រួសារ ដោយ១គ្រួសារទទួលបាន៖ ១-អង្ករ២៥គីឡូក្រាម ,២-ត្រីខ១យួរ,៣-ទឹកដោះគោ៤កំប៉ុង,៤-ទឹកត្រី១យួរ,៥-ទឹកស៊ីអ៊ីវ១យួរ,៦-ស្ករស១គីឡូក្រាម,៧-ស្បែកជើង១គូ,៨-ប្រមា១ ,៩-សារុង១ ,១០-ប្រេងកូឡា១ដប,១១-ប្រេងខ្យល់១ដប,១២-សាប៊ូ១ដុំ,១៣-ច្រាស និងថ្នាំដុសធ្មេញ១ឈុត,១៤-ថវិកាចំនួន៤ម៉ឺនរៀល៕


















អត្ថបទ: BTV NEWS
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧