ព័ត៌មាន
ក្រុមគ្រូ និងបុគ្គលិកសុខាភិបាលនៅភ្នំពេញបន្តចុះទៅព្យាបាលពលរដ្ឋក្នុងសហគមន៍តាមព្រំដែនខេត្តព្រះវិហារ
ភ្នំពេញ ៖ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាល នៃមន្ទីរពេទ្យសម្តេចឪ សម្តេចម៉ែ នៃមនី្ទរសុខាភិបាលរដ្ឋបាលរាជធានីភ្នំពេញ បានបន្តចូលរួមចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋ ជនភៀសសឹក ក្នុងសហគមន៍តាមបណ្តោយព្រំដែនខេត្តព្រះវិហារ។
លោកវេជ្ជបណ្ឌិត អ៊ុន សុភ៍ស្ត នាយកមន្ទីរពេទ្យសម្តេចឪ សម្តេចម៉ែ តាមរយៈBTV ព័ត៌មាន នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦នេះថា មនី្ទរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ បានរៀបចំក្រុមការងារចុះពិនិត្យ ព្យាបាលជំងឺជូនបងប្អូនជនភៀសសឹកនៅជំរុំសុវតិ្ថភាពចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥ រហូតមកដល់ខែមករា ឆ្នាំ២០២៦នេះ។ ជាក់ស្តែងនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ស្អែកនេះ ក្រុមការងារគ្រូពេទ្យ ក៏បន្តដំណើរ ដោយប្តូរវេណគ្នា ដើម្បីបំពេញភារកិច្ចពិនិត្យ ព្យាបាលជំងឺជូនបងប្អូនជនភៀសសឹក នៅតាមបណ្តោយព្រំដែន ដែលឯកឧត្តមបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ លោកបានចាត់ចែងក្រុមការងារជាបន្តបន្ទាប់។
ចំណែកលោកគ្រូពេទ្យ ម៉ឺន សំណាង គិលានុបដ្ឋាក នៃមនី្ទរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ ដែលត្រូវចេញដំណើរ និងប្តូរវេណគ្នា ដើម្បីបំពេញភារកិច្ចផ្តល់សេវាជូនបងប្អូនជនភៀសសឹក នៅទិសព្រះវិហារ នាថ្ងៃស្អែក ទី៦ ខែមករា ឆ្នាំ២០២៦ មានមោទនភាព និងកម្លាំងចិត្តរឹងម៉ាំ ដែលថ្នាក់ដឹកនាំមនី្ទរពេទ្យបង្អែក បានចាត់មន្រី្តសុខាភិបាល ចុះជួយផ្តល់សេវាជូនបងប្អូនជនភៀសសឹក និងវីរៈកងទ័ពរបស់យើង ដែលស្នាក់នៅតំបន់ខេត្តព្រះវិហារ ដើម្បីលើកស្ទួយ និងថែទាំសេវាសុខភាពជូនពួកគាត់ឲ្យកាន់តែល្អប្រសើរ។
ជាចុងក្រោយ ក្នុងនាមជាមន្រី្តសុខាភិបាល ក៏ដូចជាប្រជាជនកម្ពុជាមួយរូប លោកវេជ្ជបណ្ឌិត អ៊ុន សុភ៍ស្ត ក៏ដូចជាថ្នាក់ដឹក បុគ្គលិកសុខាភិបាលទាំងអស់ ប្តេជ្ញាបន្តចូលរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាពជូនវីរៈកងទ័ពជួរមុខ ក៏ដូចជាក្រុមគ្រួសារកងទ័ព និងបងប្អូនជនភៀសសឹក ធ្វើយ៉ាងណាឲ្យពួកគាត់មានសុខភាពល្អ ដើម្បីលើកទឹកចិត្ត និងគាំទ្រដល់វីរៈកងទ័ព ឲ្យមានទំនុកចិត្ត និងហ៊ានលៈបង់កម្លាំងកាយ កម្លាំងចិត្ត គោរពតួរនាទីភារកិច្ច ក្នុងការការពារបូរណភាពទឹកដីកម្ពុជាឲ្យបានគង់វង្ស ជារៀងរហូត ជៀសផុតពីការឈ្លានពានពីប្រទេសថៃ៕
អត្ថបទ ៖ រដ្ឋា






-
ព័ត៌មាន17 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន7 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន