ព័ត៌មាន
សមាជិកបក្សភ្លើងទៀនចំនួន៣៩នាក់ សុំចូលជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ខេត្តកោះកុង
ក្រុមសកម្មជនគណបក្សភ្លើងទៀនចំនួន៣៨នៅក្រុងខេមរភូមិន្ទ និងម្នាក់ទៀតនៅស្រុកបូទុមសាគរ បានសុំចូលជីវភាពរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង។
តំណាងសមាជិក សមាជិកាគណបក្សភ្លើងទៀនដែលមកពីសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ និងឃុំកណ្តោល ស្រុកបូទុមសាគរ សរុប៣៩រូប បានស្មោះចិត្តសុំចូលជាសមាជិកជាមួយគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង ដោយប្តេជ្ញាចិត្តយ៉ាងមុតមាំថា នឹងរស់នៅ គោរពស្រឡាញ់ និងអនុវត្តតាមគោលនយោបាយបក្សឥតរុញរាល គ្រាពួកគាត់អស់ជំនឿលើគណបក្សភ្លើងទៀន។

ក្នុងពិធីប្រកាសបញ្ចូលសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាខេត្តចំនួន៣៩នាក់ រសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវ មិថុនា ភូថង ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកោះកុងយល់ថា ការចូលជីវភាពរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ជាគ្រួសារតែមួយនៅពេលនេះគឺជាការត្រឹមត្រូវ និងមានការវិនិច្ឆ័យបានច្បាស់លាស់។
លោកជំទាវ មិថុនា ភូថង បានបន្ថែមថា នេះពុំមែនជាលើកទី១ទេ ដែលមានសមាជិកគណបក្សផ្សេងៗចុះចូលជីវភាពរបស់គណបក្សប្រជាជនកម្ពុជា។ ជាក់ស្តែងកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ មានសមាជិកដ៏ទៃទៀតសរុបចំនួន៣១នាក់បានធ្វើសមាហរណកម្ម។

លោកជំទាវ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង គូសបញ្ជាក់ដែរថា គណបក្សប្រជាជនកម្ពុជា បានដើរតួនាទីស្នូលក្នុងការបង្រួបបង្រួមជាតិ កសាងប្រទេសជាតិ រីកចម្រើនជាបន្តបន្ទាប់លើគ្រប់វិស័យ គួរជាទីមោទកៈ ក្នុងឋានៈជារដ្ឋឯករាជ្យ នីតិរដ្ឋ និងឈរលើមូលដ្ឋាន នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។ គ្រប់មន្រ្តីបក្សទាំងអស់ រក្សាបាននូវស្មារតី សាមគ្គីភាព ឯកភាពផ្ទៃក្នុងដ៏រឹងមាំ ជាពិសេសថ្នាក់ដឹកនាំកំពូលរបស់គណបក្ស បានពុះពាររាល់ការលំបាកគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុបម្រើជាតិ និងប្រជាជនរស់នៅជាមួយប្រជាជនគ្រប់កាលៈទេសៈ ដោយបានធ្វើជាកម្លាំងស្នូលតែមួយគត់ក្នុងការរំដោះជាតិ ស្តារកសាង និងអភិវឌ្ឍន៍ឱ្យប្រទេសជាតិ មានការរីកចម្រើនជាបន្តបន្ទាប់លើគ្រប់វិស័យ ក្រោមដំបូលសន្តិភាព ដ៏ពេញលេញទូទាំងផ្ទៃប្រទេស៕


អត្ថបទ: BTV NEWS
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧