ព័ត៌មាន
CATA៖ ការបើកជើងហោះហើរត្រង់កម្ពុជា-ឥណ្ឌា ជំរុញកំណើនភ្ញៀវទេសចរនៅកម្ពុជា
ក្រោយកម្ពុជា-ឥណ្ឌា បានបើកដំណើរការអនុវត្តឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា ទីភ្នាក់ងារទេសចរណ៍បានកត់សម្គាល់ឃើញថា ការបើកដំណើរការជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ រយៈពេលប្រមាណ១សប្តាហ៍កន្លងមកនេះ គឺបានដំណើរការយ៉ាងរលូន ហើយបើមើលពីកត្តាទំនាក់ទំនងកាទូត ទីផ្សារ ពាណិជ្ជកម្ម និងទេសចរណ៍ គឺមានទំនាក់ទំនងគ្នាល្អ ហើយអាចទ្រទ្រង់នូវកំណើនការតភ្ជាប់ជើងហោះហើរមានភាពយូរអង្វែង។

លោកស្រី ឆាយ សៀវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ហៅកាត់ថា CATA បានថ្លែងប្រាប់BTV នៅថ្ងៃទី២៤ ខែមិថុនានេះថា ជារួមមុននឹងប្រកាសបើកជើងហោះហើរត្រង់កម្ពុជា ឥណ្ឌាជាផ្លូវការកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤នេះ គឺបណ្តាក្រុមហ៊ុនពាក់ព័ន្ធ ទាំងខាងភាគីឥណ្ឌា និងកម្ពុជា គឺបានធ្វើសិក្សាទីផ្សារប្រមាណជាង១ឆ្នាំទៅ២ឆ្នាំមុនរួចហើយ។ តាមរយៈនេះ កត្តាទំនាក់ទំនងទីផ្សារទេសចរណ៍កម្ពុជា និងគោលដៅទេសចរណ៍ជាពិសេស គោលដៅទេសចរណ៍សាសនា វប្បធម៌ អាពាហ៍ពិពាហ៍ តំបន់អេកូទេសចរណ៍ នៅខេត្តសៀមរាប និងនៅខេត្តព្រះសីហនុជាដើម គឺអាចទាក់ទាញទេសចរឥណ្ឌាមកទស្សនាកម្ពុជាជាហូរហែរ និងអាចធានាបាននូវស្ថិរភាពនៃការតភ្ជាប់ជើងហោះត្រង់នោះ បានយូរអង្វែង។

ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល ថ្លែងថានៅក្នុងកាអនុវត្តដំណើរការហោះហើរត្រង់កម្ពុជា ឥណ្ឌាបានប្រមាណរយៈពេលមួយសប្តាហ៍កន្លងមកនេះ ទីភ្នាក់ងារទេសចរណ៍បានសម្គាល់ឃើញថា ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា អង្គរអ៊ែរ គឺបានបើកការហោះហើរ១សបា្តហ៍ ៤ជើងស្របតាមកម្មវិធីដែលបានកំណត់ ហើយការហោះហើរត្រង់នេះនឹងរក្សាបាននូវស្ថិរភាពនៃការហោះហើរត្រង់យូរអង្វែង ដោយសារក្រុមហ៊ុនអាកាសចរណ៍ និងភាគីពាក់ព័ន្ធ មុននឹងបើកជើងហោះហើរត្រង់នេះ គឺបានសិក្សាច្បាស់លាស់អំពី កត្តាពាណិជ្ជកម្ម កតា្តទីផ្សារ និងកត្តាទំនាក់ទំនងកាទូតកិច្ចសហប្រតិបត្តិការ នយោបាយ និងការទទួលខុសត្រូវផ្នែកសង្គមរវាងប្រទេសទាំងពីរកម្ពុជា-ឥណ្ឌា។
ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា បន្តថា សម្រាប់ក្រុមហ៊ុនអាកាសចរណ៍អ៊ិនចាហ្គូរបស់ប្រទេសឥណ្ឌាវិញ បើមិនមានការប្រែប្រួលទេ គឺគ្រោងនឹងបើកដំណើរការជើងហោះហើរត្រង់កម្ពុជា-ឥណ្ឌា ចាប់ពីខែតុលាឆ្នាំ២០២៤នេះតទៅ ដែលការបើកជើងហោះត្រង់នោះនឹងត្រូវបើកចំនួន៦ជើងក្នុងមួយសប្តាហ៍៕




អត្ថបទ: ស៊ុម សុខជា
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧