ព័ត៌មាន
អ្នកវិភាគ៖ ក្រុមប្រឆាំងបន្តចូលរួមជីវភាពជាមួយបក្សប្រជាជនកម្ពុជា ដោយផ្អែកលើទស្សនវិជ្ជាឈ្នះឈ្នះ
អ្នកវិភាគសង្គម និងនយោបាយ លើកឡើងថា សកម្មភាពរបស់ក្រុមប្រឆាំងបន្តចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ដោយផ្អែកលើទស្សនវិជ្ជា ឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ទើបជាមេដឹកនាំដែលមាននយោបាយច្បាស់លាស់ជូនប្រជាជន។

ថ្លែងប្រាប់ BTV នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ លោកបណ្ឌិត គិន ភា អ្នកវិភាគសង្គម និងនយោបាយ លើកឡើងថា តាមរយៈសកម្មភាពនៃការបន្តផ្តាច់ខ្លួនរបស់សមាជិក និងសកម្មជនគណបក្សប្រឆាំង ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សមានភាពចាស់ទុំ និងប្រាកដនិយម បានកើនឡើងជាបន្តបន្ទាប់ក្នុងស្ថានភាពវិឌ្ឍន៍នយោបាយនៅកម្ពុជាមានភាពល្អប្រសើរ។ លោកបណ្ឌិត លើកឡើងទៀតថា ការស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាត្រូវបានផ្អែកលើកត្តារួមមាន ការធានានូវសុខសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍន៍ និងជីវភាពរស់នៅរបស់ប្រជាជន។
លោកបណ្ឌិតបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងឥរិយាបថនយោបាយរបស់សម្តេចតេជោ គឺមានទស្សនៈវិជ្ជានយោបាយឈ្នះ ឈ្នះ ជាស្នូលដែលសម្តេចបានស្វាគមន៍ និងសហការតាំងពីឆ្នាំ១៩៩០ ទើបធ្វើឱ្យសមាជិក និងសកម្មជនគណបក្សប្រឆាំងបន្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
ជាក់ស្តែងតាមរយៈវីដេអូរបស់សមាជិក និងសកម្មជនគណបក្សប្រឆាំងប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំប្រកបដោយព្រហ្មវិហាធម៌ និងគិតគូរពីជាត៨ និងប្រជាជនជាចំបង។
សូមជម្រាបថា គិតមកទល់ពេលនេះ សមាជិក និងសកម្មជនរបស់គណបក្សប្រឆាំងទាំងក្នុង និងក្រៅប្រទេសមិនតិចទេ បានបន្តគ្នាចាកចេញពីគណបក្សប្រឆាំង ដោយសារមេដឹកនាំជាទណ្ឌិតក្បត់ជាតិ និងបានភូតកុហកជាបន្តបន្ទាប់ ដែលធ្វើឱ្យសមាជិក និងសកម្មជនរបស់ខ្លួនអស់ជំនឿចិត្ត និងងាកមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានឆន្ទះ និងស្មោះស្ម័គ្រជូនជាតិ និងប្រជាជនពិតប្រាកដ៕


អត្ថបទ: BTV NEWS
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧